ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា បានសហការជាមួយនគរបាលជំនាញពីប្រទេសចិន នឹងចាប់បញ្ជូនជនជាតិចិនសរុបចំនួន63នាក់ ចេញពីទឹកដីខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនវិញ ។
សេចក្តីរាយការណ៍បន្តទៀតថា ជនជាតិចិនទាំង៦៣នាក់នេះ គឺមានស្រី១៣នាក់ មានប្រុស៥០នាក់ ដែលបានប្រព្រឹត្តបទល្មើសនានា ហើយត្រូវបានឃាត់ខ្លួន និងរៀបចំបណ្តេញចេញពីកម្ពុជា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមិថុនា នេះ តាមច្រកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសឆបោកពីជនរងគ្រោះតាមប្រព័ន្ធទូរគមនាគមន៍ (VIOP) ។
សូមបញ្ជាក់ថា ក្នុងការចាប់បញ្ជួននេះ គឺមាននគរបាលជំនាញពីប្រទេសចិន និងយន្តហោះពីប្រទេសចិនមកដឹកបញ្ជួនជនជាតិចិនទាំងនេះ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]