ក្មេងប្រុសអាយុ ១២ឆ្នាំ ម្នាក់ ត្រូវបានបងប្រុសបង្កើត ប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់គេង បន្ទាប់ពីក្មេងប្រុសរងគ្រោះ ត្រូវម្តាយ ដកហូត ទូរសព្ទ័ដៃ ។

យោងតាមកាសែត Daily Mail បានរាយការណ៏អោយដឹងថា ក្មេងប្រុសដែលដាច់ចិត្តចងកសម្លាប់ខ្លួននោះ មានឈ្មោះ Cain Westcarr អាយុ ១២ឆ្នាំ រស់នៅតំបន់ Gloucestershire  ប្រទេសអង់គ្លេស។ កាសែតមួយនេះ បានអោយដឹងទៀតថា ក្មេងប្រុសរងគ្រោះបានឈ្លោះប្រកែកជាមួយ ម្តាយរបស់ខ្លួនឈ្មោះ  Veronica Lee អស់រយៈពេលពីថ្ងៃ ហើយត្រូវម្តាយ ដកហូតទូរសព្ទ័ដៃ មិនអោយប្រើបន្ត។  ក្មេងប្រុស ត្រូវបានបងប្រុសប្រទះឃើញចងក តែប្រមាណ៤០នាទី បន្ទាប់ពីក្មេងប្រុស រូបនោះ ប្រាប់បងប្រុសថា ចូលទៅក្នុងបន្ទប់គេង ស្តាប់ចំរៀង។

ក្រោយកើតហេតុ ក្មេងប្រុសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Gloucestershire Royal ប៉ុន្តែ គ្រូពេទ្យ ប្រកាសថា ក្មេងប្រុសស្លាប់បាត់បង់ជីវិតទៅហើយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះហេតុការណ៏នេះ?




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]