បរទេស៖ ខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់ និង Real Madrid កីឡាករ Toni Kross ជឿជាក់ថា កីឡាករ Leory Sane របស់ Man City នឹងចូលរួមជាមួយក្លិប Bayern Munich នាពេលខាងមុខ។

កីឡាករ Leory Sane
កីឡាករ Leory Sane និង Toni Kross

ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានបានសាកសួរអំពីពាក្យចចាមអារ៉ាមនៃការផ្ទេររបស់ Sane ទៅកាន់ Bayern Munich ស្រាប់តែ Kross បានបញ្ចេញយោបល់ផាំងៗតែម្តង។ Kross យល់ថា Leory ផ្ទេរទៅ Bayern ជារឿងដែលមិនគួរឱ្យកើតឡើងបាន។

Toni Kross និយាយថា៖ “អារម្មណ៍ខ្ញុំយល់ថា Sane ផ្លាស់ទៅក្លិបជើងឯកអាល្លឺម៉ង់ជារឿងមិនអាចទៅរួច”។ Kross បានបន្ថែមថា៖ “ប្រសិនបើខ្ញុំជាម្ចាស់ក្លិប Man City វិញ ខ្ញុំនឹងមិនអនុញ្ញាតឱ្យ Sane ចាកចេញទៅនោះទេ។ ស្អុយបំផុតក៏ខ្ញុំនឹងដាក់តម្លៃខ្លួន Sane ឱ្យថ្លៃខ្លាំងរហូតដល់ Bayern គ្មានលទ្ធភាពទិញយកបាន”៕

កីឡាករ Leory Sane
កីឡាករ Leory Sane
កីឡាករ Toni Kross

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]