អង់គ្លេស៖ ក្លិប Liverpool បានយកឈ្នះ Ajax និង Bayern Munich ក្នុងការចុះកិច្ចសន្យានាំយកខ្សែការពារវ័យក្មេង Sapp Van den Berg របស់ហូឡង់។ កីឡាករវ័យ ១៧ឆ្នាំរូបនេះ នឹងត្រូវធ្វើតេស្តសុខភាពជាមួយ Liverpool នៅកីឡដ្ឋាន Anfield នៅថ្ងៃពុធនេះ មុននឹងធ្វើការចុះកិច្ចសន្យាផ្ទេរជាផ្លូវការនៅចុងសប្តាហ៍នេះ ជាមួយតម្លៃខ្លួនដែលត្រូវបានគេប៉ាន់ស្មានថា ប្រមាណជា ១,៧៩លានផោន (២,២៧លានដុល្លារអាមេរិក)។

កីឡាករ Van Den Berg (អាវខៀវ)

ខ្សែការពារ Van den Berg បង្ហាញខ្លួនបាន ១៦ប្រកួតផងដែរជាមួយក្លិប Zwolle នៅលីគកំពូលហូឡង់ Eredivise មុននឹងត្រូវបានចាប់អារម្មណ៍ខ្លាំងពីក្លិបនានា ហើយចុងក្រោយរូបគេបានសម្រេចចិត្តទទួលសំណើពី Liverpool តែម្តង។

គួរបញ្ជាក់ថា ក្លិប Ajax និង Bayern Munich ក៏ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករវ័យក្មេងរូបនេះផងដែរ ខណៈដែលកីឡាករហូឡង់វ័យក្មេងរូបនេះ ត្រូវបានគេមើលឃើញថានឹងមានអនាគតភ្លឺថ្លាខ្លាំងជាងគេនាពេលខាងមុខ។ ដោយឡែកសេចក្តីរាយការណ៍មួយក៏បានទម្លាយថា កីឡាកររូបនេះធ្លាប់បានបដិសេធសំណើ ២,២៩លានផោនពីក្លិប Sampdoria ផងដែរ កាលពីខែមករាកន្លងទៅ៕

កីឡាករ Van Den Berg
កីឡាករ Van Den Berg

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]