ភ្នំពេញ៖ កាន់តែប្លែក និងអស្ចារ្យទៀតហើយ ដោយ OPPO បាននឹងកំពុងតែឈានទៅរកការបំបែកកំណត់ត្រាថ្មីរបស់ខ្លួនមួយផ្នែកទៀត ជាមូយនឹងការដាក់តាំងបង្ហាញបច្ចេកវិទ្យាថ្មី និងទំនើប នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC) ឆ្នាំ២០១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន។

លើកនេះមិនដឹងថាបច្ចេកវិទ្យាដ៏ទំនើបនេះ នឹងត្រូវបំពាក់នៅលើម៉ូឌែលអ្វីនោះទេ គ្រាន់តែដឹងថាវាជាបច្ចេកវិទ្យា ដែលមានបំពាក់កាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់ទូរស័ព្ទ ដែលគ្មានឆក គ្មានហូតចេញ និងគ្មានផុស ដូចម៉ូឌែលមុនៗឡើយ។ 

OPPO

តាមរយៈវីដេអូ Teaser មួយនេះ យើងឃើញថា OPPO ហាក់ដូចជាចង់បង្ហាញពីភាពវិវត្តន៍នៃការរចនាកាមេរ៉ារបស់ពួកគេដែលល្អឥតខ្ចោះ ចង់ដឹងថាយ៉ាងណាខ្លះសូមទស្សនាវីដេអូទាំងអស់គ្នា៖ 

ដូចលោកអ្នកធ្លាប់បានដឹងដែរហើយថា កាលពីឆ្នាំមុន OPPO បានបង្ហាញពី បច្ចេកវិទ្យាកាម៉េរាហូតចេញពីតួខ្លួនជាលើកដំបូងនៅលើ OPPO Find X រួចមកហើយ ដែលទទួលបានការគាំទ្រ និងសរសើរមិនដាច់ពីមាត់យ៉ាងច្រើនលើសលប់មិនគួរឲ្យជឿ ហើយក្នុងឆ្នាំនេះវិញបច្ចេកវិទ្យាកាម៉េរាផុសចេញដូចព្រុយត្រីឆ្លាម បែបបញ្ឆិតនេះ បានស្ថិតនៅលើកំពូលស្មាតហ្វូន OPPO Reno Series តែម្តង ដោយម៉ូឌែល OPPO Reno 10X Zoom មានបច្ចេកវិទ្យា 60X Digital Zoom បានកាន់តែឆ្ងាយ កាន់តែច្បាស់។ 

ជាក់ស្តែងនៅថ្ងៃនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្រឆ្ងល់ទៀតហើយ ប្រសិនបើមានកាមេរ៉ាបង្កប់ខ្លួនក្នុងអេក្រង់មែននោះ មានតែសំណួរសួរថា How? That’s true? That’s amazing!! ។ ចម្លើយទាំងអស់នឹងត្រូវលាតត្រដាងហើយនៅថ្ងៃស្អែកនេះ ចង់ដឹងថា OPPO ធ្វើបានពិតមែនទេ? បើចង់ជ្រាបច្បាស់ថា វាជាព័ត៌មានពិត ឬបែកធ្លាយ សូមរង់ចាំទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ MWC Shanghai នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ដល់ ២៩ ក្នុងខែមិថុនា នេះហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]