ប្រេស៊ីល៖ ក្រោយជួយក្រុមជម្រើសជាតិកូឡាំប៊ីឡើងទៅវគ្គ៨ក្រុមក្នុងព្រឹត្តិការណ៍ Copa America 2019 កីឡករ James Rodriguez បាននិយាយជុំវិញអនាគតខ្លួនថា “ខ្ញុំមិនអាចធ្វើអ្វីបានច្រើននោះទេ”

កីឡករ James Rodriguez

James ត្រូវបានស្ថិតនៅក្នុងការចង់បានរបស់លោក Carlos Ancelotti ដើម្បីទៅលេងនៅទឹកដីអ៊ីតាលី បន្ទាប់ពីរូបគេបានចប់កិច្ចសន្យាខ្ចីជើងពី Real Madrid ទៅ Bayern Munich រយៈពេលពីរឆ្នាំ។ James ត្រូវបាន Real Madrid ទិញចូលក្នុងឆ្នាំ ២០១៤ក្រោយរូបគេបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុងព្រឹត្តិការណ៍ World Cup 2014 នៅរុស្ស៊ី ដែលកាលនោះ Real Madrid ស្ថិតក្រោមការដឹកនាំរបស់លោក Carlos Ancelotti។ 

កីឡករ James Rodriguez

សម្រាប់រដូវកាលថ្មីនេះ James ហាក់មានភាគរយតិចណាស់ក្នុងការបង្ហាញសមត្ថភាពលើទីលាននៅ Satigao Bernabue ក្រោយអ្នកចាត់ការទូទៅ Real Madrid លោក Zidane បាននាំចូលកីឡាករល្អៗមកជាច្រើនដូចជា Eden Hazard, Luka Jovic, Eder Militao, Ferland Mendy និង Rodrigo។ 

លោក Zidane និងកីឡាករ James

“ពេលនេះ ខ្ញុំកំពុងផ្ដោតអារម្មណ៍ជាមួយពាន Copa America” James ឆ្លើយសំណួរអ្នកកាសែតទាក់ទងនឹងអនាគតរបស់គេ។ James បន្តថា “ខ្ញុំនៅមិនទាន់ដឹងថា ខ្ញុំនឹងទៅទីណានៅឡើយ ប៉ុន្តែខ្ញុំចង់នៅស្ងៀមស្ងាត់សិន។ ការសម្រេចចិត្តគឺស្ថិតនៅលើក្លិប (Real Madrid)”។ ជាចុងក្រោយ James បានសង្កត់ធ្ងន់ថា “មានកីឡាករល្អៗជាច្រើននៅទីនោះ, ខ្ញុំមិនអាចធ្វើអ្វីបានច្រើននោះទេ។ ខ្ញុំមិនទាន់បាននិយាយជាមួយ Zidane នៅឡើយ”។ 

កីឡករ James Rodriguez

គួរបញ្ជាក់ផងដែរថា ពេលនេះ James កំពុងមានកាតព្វកិច្ចជួយក្រុមជម្រើសជាតិកូឡាំប៊ីក្នុងព្រឹត្តិការណ៍ពានរង្វាន់ Copa America 2019 ដោយម្សិលមួញនេះរូបគេទើបតែបានរួមចំណែកជួយកូឡាំប៊ីឡើងវគ្គ ៨ក្រុមចុងក្រោយ៕

ប្រភព: GOAL 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]