បារាំង៖ កាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ សមាជិកលេចធ្លោមួយរូប របស់ក្រុមចម្រៀងនារីកំពូលលំដាប់ពិភពលោ BLACKPINK គឺតារាចម្រៀងស្រី Lalisa Manoban ត្រូវបានអញ្ចើញជាកិត្តិយស ចូលរួមទស្សនានៅក្នុងកម្មវិធីដើរបង្ហាញម៉ូតខូលិកសិនថ្មី "Celine 04 Men Fashion Show" របស់ប៊្រេនល្បីឈ្មោះរបស់ពិភពលោក CELINE នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។

តួយ៉ាង ការបង្ហាញខ្លួនរបស់តារាចម្រៀងស្រីវ័យ ២២ឆ្នាំនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលលើសពីការរំពឹងទុកទៅទៀត ដោយគេសង្កេតឃើញថា មានបណ្តាអ្នកគាំទ្ររាប់រយនាក់ បានមកឈររង់ចាំស្វាគមន៍ផ្តិតយករូបថតនាង នៅខាងមុខកម្មវិធីយ៉ាងអ៊ូអរ។ មិនតែប៉ុណ្ណោះ មិនត្រឹមតែហ្វេនៗនោះទេ សូម្បីតែក្រុមអ្នកកាសែតសារព័ត៌មានស្ទើរតែទូទាំងកម្មវិធី ក៏បាននាំគ្នាមកចោមរោមផ្តិតយករូបភាពរបស់ Lisa តាំងពីរផ្លូវដើរចូល រហូតដល់ខាងក្នុងកម្មវិធីថែមទៀផង។

ជាការពិតណាស់ នៅក្នុងកម្មវិធី Fashion Show យប់មិញ Lisa បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យទាក់ទាញ ជាមួយនឹងឈុតសម្លៀកបំពាក់ ខោខូវប៊យ ស្បែកជើងកវែង ព្រមជាមួយនឹងអាវខាងក្រៅ ដែលធ្វើឲ្យសម្រស់នាង កាន់តែមានភាពលេចធ្លោស៊ីដាច់គេមួយកម្មវិធី រហូតទាក់ទាញភ្នែកអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសដែលចូលរួមកម្មវិធីដទៃទៀត សម្លឹងមើលនាងមិនដាក់ភ្នែក និងថែមទាំងបាននាំគ្នាចោមរោម ផ្តិតយករូបភាពរបស់តារាស្រីរូបនេះ ឡើងផ្អើលកម្មវិធីតែម្តងផងដែរ។

លើសពីនេះទៅទៀតនោះ ថែមទាំងមានភ្ញៀវកិត្តិយសមួយចំនួន បានលាន់មាត់ថា ហេតុការណ៍មួយនេះពិតជាអស្ចារ្យមែនទែន ជាហេតុការណ៍ដែលពួកគេមិនធ្លាប់បានឃើញនៅក្នុងជីវិត ដែលតារាស្រីខ្លួនតូចតែមួយ តែមានអ្នកគាំទ្ររាប់រយនាក់ ឈរចាំស្រែកហ៊ោខាងក្រៅកម្មវិធី និងមានកងអង្គរក្សជាច្រើនព័ទ្ធជុំវិញខ្លួន ព្រមទាំងមានបណ្តាអ្នកកាសែតដេញតាមថតរូបតាំងពីដើមរហូតដល់ចប់កម្មវិធី ដូចជាក្នុងរឿងដូច្នោះផងដែរ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Lisa ចូលរួមកម្មវិធី"Celine 04 Men Fashion Show"នៅប៉ារីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]