ភ្នំពេញ៖ ថ្មីៗនេះនៅលើទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនផលិតទូរស័ព្ទ vivo បានបញ្ចេញលក់ទូរស័ព្ទប្រភេទធន់កណ្ដាលម៉ូឌែល Y91C ដែលមានតម្លៃធូរថ្លៃ ងាយប្រើងាយកាន់ មានរូបរាងស្អាត និងថែមទាំងមានថាមពលថ្មធំ អាចប្រើបានច្រើនម៉ោងផងដែរ។

vivo Y91C ប្រើបន្ទះឈីប MTK6762R ល្បឿន 2.0 Ghz ទំហំ RAM 2GB មានមេម៉ូរីម៉ាស៊ីន 32GB (អាចថែមមេម៉ូរីកាតក្រៅបានដល់ 256GB) មានថាមពលថ្ម 4030 មីលីអំពែម៉ោង ប្រើអេក្រង់ប្រភេទ Halo Fullview display អាចបង្ហាញរូបភាពបានកម្រិត HD ទំហំ 6.22 អ៊ិញ។

មានកាមេរ៉ាក្រោយ 13 មេហ្គាភិចសែល ឯកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែលមានបំពាក់បច្ចេកវិទ្យា AI Selfie ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 គាំទ្រដោយ FunTouch OS 4.5 របស់ vivo ផ្ទាល់​ និងមានជម្រើសពណ៌ ៣ គឺ ខៀវ ក្រហម និងពណ៌ខ្មៅ។

ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទិញជូនអ្នកមានគុណ ឬទិញទុកប្រើជារបស់ខ្លួនឯង កុំភ្លេចអាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប។ ក្រៅពីទទួលបានទូរស័ព្ទមួយគ្រឿងដ៏ស្រស់ស្អាត តម្លៃធូរថ្លៃហើយនោះ អ្នកក៏នឹងទទួលបានសម្ភារៈថែមក្រៅដូចជា អំពូល LED បំភ្លឺពេលយប់សម្រាប់អានសៀវភៅមួយដ៏ស្រស់ស្អាតដែលមានតម្លៃជាង ១០ ដុល្លារបន្ថែមទៀតផង។ ចំពោះតម្លៃពេញ ១៣៩ ដុល្លារបញ្ចុះនៅសល់តែ ១១៩ ដុល្លារប៉ុណ្ណោះ៕

Vivo Y91C បញ្ចុះតម្លៃនៅសល់ត្រឹមតែ ១១៩ ដុល្លារ
Vivo Y91C មានជម្រើស ៣ ពណ៌
កម្លាំងថ្មី Vivo Y91C
Vivo Y91C
Vivo Y91C

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]