អូស្រ្តាលី៖ យោងតាមប្រភពបានឱ្យដឹងថា កាលពីព្រឹកមិញនេះ មានគ្រោះរញ្ជួយដីដ៏ធំមួយកម្រិត៧.២វិចទ័រ បានកើតឡើងនៅក្នុងបរិវេនសមុទ្រ Banda ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលនៅជិតទីក្រុងដាវីន បណ្តាលឱ្យមនុស្សម្នា នាំគ្នារត់ស្លន់ស្លោ ជម្លៀសខ្លួនពេញហ្នឹង។

ក្នុងនោះដែរ មានប្រជាជនម្នាក់បានរៀបរាប់ថា៖

«គ្រានោះ ផ្ទះរបស់ខ្ញុំមានការរង្គោះរង្គើជាខ្លាំង។ ជញ្ជាំងខ្ញុំក៏ប្រេះខ្លះៗដែរ។»

ស្របពេលគ្នានេះដែរ ក៏មានបុរសម្នាក់ទៀតបាននិយាយថា៖

«ពេលនោះ ខ្ញុំរត់ចេញពីផ្ទះយកតែម្តង ព្រោះតែវារង្គោះរង្គើខ្លាំងពេក។»

ម្យ៉ាងវិញទៀត នៅតាមសាលា និងអគារមួយចំនួនក៏បានប្រកាសអាសន្នឱ្យមនុស្សម្នាជម្លៀសខ្លួនទៅទីសុវត្ថិភាពផងដែរ។

យ៉ាងណាមិញ ពុំមានមនុស្សរងរបួស ឬស្លាប់នៅក្នុងការរញ្ជួយដីនេះទេ។ ស្របពេលគ្នានេះដែរ ក៏ពុំមានរលកយក្សស៊ូណាមីបានកើតឡើងនៅឡើយដែរ៕

ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

មនុស្សម្នានាំគ្នាជម្លៀសខ្លួនទៅទីសុវត្ថិភាព

ផែនទីនៃកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]