បរទេស៖ អតីតវីរបុរស និងបច្ចុប្បន្នជានាយកផ្នែកបច្ចេកទេសរបស់ក្លិប AC Milan លោក Paolo Maldini ត្រូវបានគេប្រទះឃើញជួបគ្នាដោយស្ងាត់ៗជាមួយខ្សែការពាររបស់ Real Madrid កីឡាករ Theo Hernandez។ សារព័ត៌មាន El Chiringuito បានចេញផ្សាយនូវរូបថតមួយសន្លឹកនេះ ដែលបង្ហាញពីការណាត់ជួបគ្នាដោយសម្ងាត់ ហើយក៏ជាតម្រុយបញ្ជាក់ពីផែនការបន្ទាប់របស់ AC Milan ផងដែរ។

រូបភាពដែលថតបានដោយ El Chiringuito
កីឡាករ Theo Hernandez

គួរបញ្ជាក់ថា នេះមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលឡើយក្នុងការពិភាក្សាជាមួយគ្នារវាង Theo Hernandez ជាមួយក្លិប AC Milan ខណៈដែលភាគីក្លិបទាំងពីរបានទាក់ទងគ្នាពីការចរចាទៅលើកីឡាករផ្សេងៗទៀត ហើយកិច្ចពិភាក្សាក៏កំពុងតែដំណើរការទៅផងដែរ រួមទាំងកិច្ចសន្យាខ្ចីជើងរបស់ Dani Ceballos និង Borja Mayoral ជាដើម។

គួរបញ្ជាក់ផងដែរថា Theo Hernandez ត្រូវបានក្លិប Real Madrid ដាក់ឱ្យ Real Sociedad ខ្ចីជើងកាលពីរដូវកាល ២០១៨/២០១៩ កន្លងទៅ បន្ទាប់ពីផ្ទេរមកពី At.Madrid កាលពីឆ្នាំ ២០១៧៕ 

កីឡាករ Theo Hernandez
កីឡាករ Theo Hernandez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]