ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បាននិងកំពុងផ្តល់ជូនរង្វាន់សម្រាប់អ្នកវេរលុយតាមភ្នាក់ងារទូទាំងប្រទេស ផ្តល់លុយត្រលប់មកវិញ ៥០ភាគរយ ដល់អ្នកបាញ់លុយទូរសព្ទលេខខ្លួនឯង កាលពីពេលថ្មីៗនេះ ។ ការផ្តល់ជូននេះមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ផ្តល់ជូន ៥០ភាគរយ ទៀតហើយ សម្រាប់អ្នកទិញសំបុត្រកុននៅ Major Cineplex ទាំង ៤ សាខា។

នេះជាដំណឹងពិសេសមួយសម្រាប់អ្នកចូលចិត្តមើលកុន ព្រោះថាចំណញច្រើនហើយងាយស្រួលទៀត ដែលអតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ភាគរយ លើគ្រប់ប្រភេទសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៨ មិថុនា។  

TrueMoney App បញ្ចុះតម្លៃ 50% លើសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង

បើតាមការបញ្ជាក់លើ ផេកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី ថាការផ្តល់ជូននេះ គឺដើម្បីឆ្លើយតបនឹងសំណូមពររបស់អតិថិជន ម្យ៉ាងក្នុងខែនេះ និងខែកក្កដាខាងមុខនេះមានរឿងល្បីៗជាច្រើនដូចជា Annabelle3, Spider-man, Men in Black, Um Bok Dong, និង the Quake ជាដើម។ 

TrueMoney App បញ្ចុះតម្លៃ 50% លើសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង

ប្អូនប្រុស ប៊ុនថាន ដែលជានិស្សិតសកលវិទ្យាល័យ PPIU បានសម្តែងនូវការពេញចិត្តថា៖ 

«ខ្ញុំរង់ចាំការត្រលប់មកវិញនូវការទិញសំបុត្រកុនបញ្ចុះតម្លៃ ៥០ភាគរយ ពីទ្រូម៉ាន់នីយូរហើយ និយាយអោយត្រង់ទៅខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តមើលកុន ហើយរាល់លើកឲ្យតែមានរឿងថ្មីល្បីៗ ដឹងតែគ្មានកៅអីអង្អុយហើយ មានតែវិធីទិញសំបុត្រកុនតាម TrueMoney App ទេ ទើបស្រួល ដឹងតែធានាថាបានសំបុត្រមិនបាច់ចំណាយពេលយូរទេ ងាយស្រួលបំផុតមិនដល់ ១ នាទីផង ហើយបានសំបុត្រកុនយ៉ាងស្រួល និងមិនបាច់ព្រួយបារម្ភក្នុងការឈរតម្រង់ជួរ និងរើសកៅអីល្អបានមុន មិនពិបាកងើយបាក់កអីទេ »។
TrueMoney App បញ្ចុះតម្លៃ 50% លើសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង
TrueMoney App បញ្ចុះតម្លៃ 50% លើសំបុត្រកុន គ្រប់ម៉ោង គ្រប់រឿង

ចឹងនៅចាំអីទៀតទៅរីករាយទាំងអស់គ្នាជាមួយការទិញសំបុត្រកុនបញ្ជុះតម្លៃ ៥០ភាគរយ តាម TrueMoney App ទាំងអស់គ្នាកុំឲ្យហួសពេល ជាពិសេសទិញទុកក៏បាន។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]