ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អតីតតារាសម្ដែងស្រី អ្នកនាង វ៉ាង ស្រីណូ គឺធ្លាប់ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជននាពេលកន្លងមក ។

ទោះបីជាបច្ចុប្បន្នតារាសម្ដែងស្រីរូបនេះ បានចាកឆ្ងាយពីសង្គមសិល្បៈក៏ពិតមែន តែក៏នៅតែមានប្រិយមិត្តជាច្រើន នៅតែស្រលាញ់ គាំទ្រ និងនឹករលឹកនូវទេពកោសល្យសម្ដែងរបស់នាងដូចមុនផងដែរ។

យ៉ាងណាមិញ បើនិយាយពីរូបសម្រស់វិញ តារាស្រីសាច់សខ្ចីរូបនេះ ក៏នៅតែអាចថែបានភាពផូរផង់របស់ខ្លួន បានយ៉ាងស្រស់ស្អាត មិនចាញ់តារាស្រីអាយុជ្រេដទៃ និងថ្វីបើនាងឃ្លាតឆ្ងាយពីសិល្បៈទៅហើយក្តី។ ជាពិសេសទៅទៀតនោះ នាងក៏តែងត្រូវបានមហាជនកត់សម្គាល់ឃើញថា និយមចូលចិត្តស្លៀកពាក់បែបស៊ិចស៊ីផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា កាលពីពេលថ្មីៗនេះ វ៉ាង ស្រីណូ ក៏បានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រជាច្រើន ហាក់មានការភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញនាងបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក នៅបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលរូបនាងបានគ្រងក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរ យ៉ាងសមសួន និងស្រស់ស្អាតប្លែកតែម្តង។ 

គួរឲ្យដឹងផងដែរថា បើទោះបីជា វ៉ាង ស្រីណូ ពុំសូវជាលេចមុខនៅលើវិថីសិល្បៈក៏ដោយ តែអតីតតារាសម្ដែងស្រីរូបនេះ ក៏ត្រូវបានគេដឹងដែរថា ត្រូវប៉ាន់ខ្លាំងទៅលើការថតសម្អាងការ ក្នុងពេលបច្ចុប្បន្ននេះផងដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ