ប្រេស៊ីល៖ ខ្សែការពារកណ្ដាលដែលកំពុងជួយប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America 2019 កីឡាករ Marquinhos បាននិយាយអំពីមិត្តរួមក្រុមនៅ PSG ថាការរក្សាទុក Neymar គឺអាចជួយដោះស្រាយភាពលំបាករបស់ PSG។ 

កីឡាករ Neymar និង Marquinhos ក្នុងក្រុមជម្រើសជាតិប្រេស៊ីល

ខ្សែការពារ PSG កីឡាករ Marquinhos សង្ឃឹមថា Neymar នឹងបន្តនៅលេងក្នុងក្របខណ្ឌ Ligue 1 នារដូវកាលក្រោយ។ កំពូលខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រូវបានគេសង្ស័យថាកំពុងតែត្រូវបានទាក់ទងក្នុងការទៅលេងជាមួយ Barcelona វិញ ខណៈក្លិបយក្សមួយទៀតនៅអេស្ប៉ាញគឺ Real Madrid ក៏កំពុងតែចង់បានរូបគេខ្លាំងណាស់ដែរ។

កីឡាករ Neymar

“វាពិតជាលំបាកក្នុងការនាំយកកីឡាករថ្មីដែលមានសមត្ថភាពដូចគាត់(Neymar) ហើយវាក៏លំបាកក្នុងការរក្សទុកគាត់ ប៉ុន្តែខ្ញុំសង្ឃឹមថាគាត់នឹងនៅតែបន្តជាមួយពួកយើង” Marquinhos ថ្លែងប្រាប់កាសែត L’Equipe កាលពីថ្ងៃអាទិត្យ។ Marquinhos បន្ថែមទៀតថា “គេគឺជាកីឡាករសំខាន់ម្នាក់ ហើយគេក៏ជាមិត្តរបស់ខ្ញុំម្នាក់ ខ្ញុំចូលចិត្តគេ ហើយខ្ញុំសង្ឃឹមយ៉ាងខ្លាំងថាគេនឹងនៅបន្ត”។ ខ្សែការពារ PSG ម្នាក់នេះបានសង្កត់ធ្ងន់ថា “ពេលដែលខ្ញុំមកដល់ PSG គេគឺជា idol របស់ខ្ញុំហើយខ្ញុំចង់ធ្វើតាមគេ។ គេគឺជាកីឡាសំខាន់សម្រាប់ក្លិប គេគឺជាប្រធានក្រុមហើយគេបានយកបទពិសោធន៍គេទាំងអស់ចែករំលែកដល់កីឡាករវ័យក្មេងនៅក្នុងក្រុម”។ 

កីឡាករ Neymar និង Marquinhos

បញ្ជាក់ដែរថា Neymar បច្ចុប្បន្នកំពុងតែមានបញ្ហារបួសអំឡុងកាលប្រកួតមិត្តភាពជាមួយកាតាកាលពីដើមខែ ដែលធ្វើឲ្យរូបគេខកខានមិនបានជួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ Copa America 2019។

ប្រភព៖ GOAL  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]