កូរ៉េខាងត្បូង ៖ វាមានរយៈពេលជាច្រើនឆ្នាំ កន្លងមកហើយ ចាប់តាំងពីពេលដែល តន្ត្រី Kpop ចាប់កំណើតឡើងដំបូង កាលពីក្នុងកំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ដែលបានប្រមូលផ្ដុំទៅដោយ ក្រុមចម្រៀងប្រុសស្រីជាច្រើន មកហាត់រៀន និងធ្វើការបង្ហាញខ្លួនជាហូហែ។

យ៉ាងណាមិញ ទោះបីជាក្នុងវិស័យនេះ ពោរពេញទៅដោយ មនុស្សមានទេពកោសល្យជាច្រើន ក៏ពិតមែន ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលអាចទទួលបានភាពជោគជ័យ លើការលក់អាល់ប៊ុម ឲ្យបានច្រើនបំផុត លើសក្រុមចម្រៀងដទៃ ដែលបានបង្ហាញខ្លួន ក្នុងជំនាន់ជាមួយគ្នា។

ក្រុមចម្រៀងដ៏តិចតួចទាំងនោះ ត្រូវបានគេចារឈ្មោះ ជាកំពូលក្រុមចម្រៀង ដែលរកចំណូលបានច្រើនបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់តន្ត្រី Kpop។

ចង់ដឹងថា រហូតមកដល់បច្ចុប្បន្ននេះ តើក្រុមចម្រៀងណាខ្លះ ដែលលក់អាល់ប៊ុមបានច្រើនបំផុត ក្នុងប្រវត្តិសាស្រ្ត Kpop?

ទស្សនារូបភាពខាងក្រោម ៖  

ក្រុមចម្រៀងស្រីជំនាន់ទី១ (S.E.S) លក់អាល់ប៊ុមបាន ៣.៦ លានបន្ទះ

រូបភាព​ S.E.S

ក្រុមចម្រៀងប្រុសជំនាន់ទី១ (Seo Taiji និង Boys) លក់អាល់ប៊ុមបាន ៨ លានបន្ទះ

រូបភាព​ Seo Taiji និង Boys

ក្រុមចម្រៀងស្រីជំនាន់ទី២ (Girls’ Generation) លក់អាល់ប៊ុមបាន ៥.៣ លានបន្ទះ

រូបភាព​ Girls’ Generation

ក្រុមចម្រៀងប្រុសជំនាន់ទី២ (TVXQ!) លក់អាល់ប៊ុមបាន ១២ លានបន្ទះ

រូបភាព​ TVXQ

ក្រុមចម្រៀងស្រីជំនាន់ទី៣ (TWICE) លក់អាល់ប៊ុមបាន ៥.៦ លានបន្ទះ

រូបភាព​ TWICE

ក្រុមចម្រៀងប្រុសជំនាន់ទី៣ (BTS) លក់អាល់ប៊ុមបាន ១៦ លានបន្ទះ

រូបភាព​ BTS

ក្រុមចម្រៀងស្រីជំនាន់ទី៤ (IZ*ONE) លក់អាល់ប៊ុមបាន ៧០០,០០០ បន្ទះ

រូបភាព​ IZ*ONE

ក្រុមចម្រៀងប្រុសជំនាន់ទី៤ (Stray Kids) លក់អាល់ប៊ុមបាន ៥០០,០០០ បន្ទះ

រូបភាព​ Stray Kids

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]