អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United បានរៀបចំតំឡើងតម្លៃពលកម្មនឿយហត់ដល់ David de Gea ចំនួន ៣៥០ពាន់ផោនក្នុងមួយសប្ដាហ៍ (£350,000) ដើម្បីឲ្យរូបគេបន្តស្នាក់នៅទឹកដី Old Trafford ស្របពេលតម្លៃពលកម្មចាស់ទទួលបានត្រឹមតែ ២០០ពាន់ផោន (£200,000) ប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ខណៈអ្នកចាំទីជម្រើសជាតិអេស្ប៉ាញម្នាក់នេះធ្លាប់បានទាមទារ ៣០០ពាន់ផោន (£300,000) កាលពីខែមករាកន្លងទៅ។ 

កីឡាករអ្នកចាំទី David de Gea

នេះគឺជាឡើងតម្លៃពលកម្មយ៉ាងច្រើនរបស់ De Gea ប៉ុន្តែបើធៀបទៅនឹង Alexis Sanchez រូបគេគឺនៅក្រោម Sanchez នោះទេ ដោយ Sanchez ទទួលបានរហូតដល់៥០៥ពាន់ផោន (£505,000)។ អ្នកចាំទីវ័យ ២៨ឆ្នាំ Daivd de Gea ធ្លាប់ឈ្នះពានរង្វាន់ស្រោមដៃមាស Premier League រដូវកាល ២០១៧-២០១៨ និងធ្លាប់ជាប់ជាជម្រើស១១នាក់ល្អបំផុតរបស់ FIFA កាលពីឆ្នាំ២០១៨។ ប៉ុន្តែទម្រង់នៃការចាំទីរបស់គេហាក់មានការថយចុះតាំងពី World Cup ឆ្នាំទៅ។ 

កីឡាករអ្នកចាំទី David de Gea និងកីឡាករ Alexis Sanchez

យ៉ាងណាមិញ De Gea ត្រូវបានគេដឹងថាក្លិបធំៗពីរកំពុងចាប់អារម្មណ៍គឺ Real Madrid និង Paris Saint Germian ដែលនាំជាហេតុផលនាំឲ្យ Man Utd តំឡើងតម្លៃពលកម្មរូបគេដើម្បីទាក់ចិត្តគេឲ្យនៅបន្ត។ 

កីឡាករអ្នកចាំទី David de Gea

បញ្ជាក់ដែរថា David de Gea បានមកចូលរួមជាមួយ Manchester United ក្នុងឆ្នាំ២០១១ ក្រោយផ្លាស់មកពី Atletico Madrid ៨ឆ្នាំនៅអង់គ្លេសរូបគេបង្ហាញខ្លួនឲ្យបិសាចក្រហមបាន ៣៦២ប្រកួត៕

ប្រភព៖ The Sun  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]