ថៃ៖ កាលពីពេលថ្មីៗនេះ នៅលើអ៊ីនស្តាក្រាមរបស់តារាបង្ហាញម៉ូតវ័យក្មេងលោក Poom Rungsrithananon ស្រាប់តែបានផុសរូបស៊ីអារម្មណ៍ក្នុងអាងទឹកមួយសន្លឹក ដែលជារូបរបស់តារាសម្តែងស្រីជើងចាស់ Laphasrada Chuaykua ដោយបានបង្កភាពភ្ញាក់ផ្អើល និងទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗ។

ហើយក្រោយពេលរូបភាពមួយសន្លឹកនេះ បានបង្ហាញជាសាធារណៈ ក៏បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាគិតថា តារាប្រុសស្រីទាំងពីរដួងនេះកំពុងតែមានទំនាក់ទំនងពិសេសជាមួយគ្នាជាមិនខាន ទើបខាងប្រុសហ៊ានផុសរូបបែបនេះ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺតារាល្បីទាំងពីរដួងមានអាយុខុសគ្នាដល់ទៅ ១២ ឆ្នាំឯណោះ ដោយតារាសម្តែងស្រី Laphasrada Chuaykua មានអាយុ ៣៧ ឆ្នាំ ខណៈដែលលោក Poom Rungsrithananon តារាបង្ហាញម៉ូតប្រុសរូបសង្ហាប្រចាំនៅប៉ុស្តិ៍ GMM25 ទើបតែមានអាយុ ២៥ ឆ្នាំប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថា ទាក់ទងនឹងរឿងដែលកំពុងរសើបនេះ អ្នកទាំងពីរនៅមិនទាន់ចេញមុខមកបញ្ជាក់ថា កំពុងទាក់ទងគ្នាពិតប្រាកដ ឬយ៉ាងណានោះទេ។ តែទោះបីជាយ៉ាងនេះក្តី ក៏អ្នកគាំទ្រនៅតែចាប់អារម្មណ៍ និងគាំទ្រតារាទាំងពីរដួងនេះជានិច្ច៕

ទស្សនារូបភាពខាងក្រោម៖   

Poom Rungsrithananon
Poom Rungsrithananon
Poom Rungsrithananon
Laphasrada Chuaykua
Poom ខមមិនក្នុងរូប Laphasrada
រូបដែល Poom បានបង្ហោះលើ IG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]