ថៃ៖ ជារឿងមួយដែលធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមមួយចំនួនធំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើសម្រស់របស់តារាបង្ហាញម៉ូតស្រី ៣ ដួង ដែលបានផ្លាស់ប្តូរ ៩០ ដឺក្រ បើប្រៀបធៀបកាលពីមុន មកទល់នឹងបច្ចុប្បន្ននេះ។

ជាក់ស្តែង ពួកនាងបានទៅធ្វើការកែសម្ផស្សនៅក្រៅប្រទេសដោយយកចិត្តទុកដាក់ និងចំណាយលុយមិនតិចនោះទេ។ ហើយលទ្ធផលចេញមកក៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងផងដែរ ព្រោះពួកនាងបានប្រែក្លាយសម្រស់ខ្លួនឯង ទៅជាមនុស្សថ្មីម្នាក់ទៀតដោយនឹកស្មានមិនដល់ រហូតដល់មានហ្វេនៗជាអ្នកគាំទ្រមួយចំនួនធំនាំគ្នានិយាយចំអន់លេងថា បើឱ្យតាមរកពួកនាងកាលពីមុននោះ គឺច្បាស់ជារកមិនឃើញទេ បើបច្ចុប្បន្នពួកនាងបានផ្លាស់ប្តូរទៅជាមានសម្រស់ស្រស់ស្អាត និងថែមទាំងស៊ិចស៊ីខ្លាំងម្លឹងៗ។

ដោយពេលចេញតាមកម្មវិធី Event នានាម្តងៗ ធ្វើឱ្យអ្នកគាំទ្រតាមសម្លឹងមើលមិនដាក់ភ្នែក និងស្ទើរតែចំណាំមិនបានថាពួកគេធ្លាប់ជាមនុស្សស្រីដែលមានសម្រស់ដូចកាលពីមុន មុនពេលឈានជើងចូលមកប្រឡូកនៅក្នុងវិស័យសិល្បៈ។

តោះចង់ដឹងថាពួកនាងជានរណា និងមានរូបសម្រស់ផ្លាស់ប្តូរបែបណាខ្លះនោះ មកតាមដានជាមួយគ្នាដូចខាងក្រោមនេះ៖

១) តារាស្រី Aoffy Maxim៖ ជាតារាបង្ហាញម៉ូត និងជាតារាយូធូបមួយដួង ដែលមានភាពល្បីល្បាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ទោះបីជាមានបច្ចុប្បន្ននេះមានកូនដល់ទៅ ៣ នាក់រួចទៅហើយក្តី។

នេះបើប្រៀបធៀបទៅនឹងសម្រស់របស់នាងកាលពីសម័យចូលសិល្បៈដំបូងៗវិញ គឺពិតជាធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងមិនខាន ឃើញហើយសឹងតែចំណាំមិនបាន ហើយមិនចង់ជឿថាពីអតីតកាលនាងមានសម្រស់បែបនេះឡើយ ព្រោះនាងបានកែសម្ផស្សមកស្រស់ស្អាត និងប្លែកខុសដាច់កាលពីមុនដូច្នេះសោះ។  

តារាស្រី Aoffy Maxim កាលពីមុន និងបច្ចុប្បន្ន
តារាស្រី Aoffy Maxim បច្ចុប្បន្ន
តារាស្រី Aoffy Maxim បច្ចុប្បន្ន
តារាស្រី Aoffy Maxim បច្ចុប្បន្ន
តារាស្រី Aoffy Maxim បច្ចុប្បន្ន និងកូនៗ

២) តារាស្រី Cheezecake Jariya៖ បានធ្វើការកែសម្ផស្សអស់ជាច្រើនដងរហូតមានមុខមាត់ស្រដៀងទៅនឹងកំពូលតារាសម្តែងស្រី Aum Patcharapa ខុសប្លែកសម្រស់កាលពីមុនដាច់។ ហើយបន្ថែមពីលើភាពស្រស់ស្អាត នាងថែមទាំងស៊ិចស៊ីមិនធម្មតាកំពុងទាក់ទាញចិត្តកំលោះៗជាអ្នកគាំទ្រមិនស្ទើរនោះទេ។ ហើយរាល់ពេលបបង្ហាញខ្លួននៅតាមកម្មវិធីនានាម្តងៗ អ្នកគាំទ្រតែងស្រែហ៊ោកញ្ជៀវផ្តល់ការគាំទ្រដល់នាងយ៉ាងខ្លាំង។ 

តារាស្រី Cheezecake Jariya កាលពីមុន និងបច្ចុប្បន្ន
តារាស្រី Cheezecake Jariya បច្ចុប្បន្ន
តារាស្រី Cheezecake Jariya បច្ចុប្បន្ន
តារាស្រី Cheezecake Jariya បច្ចុប្បន្ន
តារាស្រី Cheezecake Jariya បច្ចុប្បន្ន

៣) តារាស្រី Malangmeang Arpapron៖ ជាអតីតតារាបង្ហាញម៉ូតមួយដួងដែលធ្លាប់ទទូលបាននូវប្រជាប្រិយយ៉ាងខ្លាំង ព្រោះបានធ្វើដំណើរទៅកែសម្ផស្សដល់ប្រទេសកូរ៉េអស់ជាច្រើនដង។

ប៉ុន្តែបើក្រឡេកទៅមើលសម្រស់ របស់តារាបង្ហាញម៉ូតរូបនេះ កាលពីមុនវិញគឺខុសពីនេះដាច់ឆ្ងាយស្ទើរតែដូចមនុស្សពីរនាក់ផ្សេងគ្នាទៅហើយ ឬនិយាយម្យ៉ាងទៀតថា បើឱ្យតាមរក Malangmeang Arpapron កាលពីមុននោះ គឺគេច្បាស់ជាតាមរកមិនឃើញទេ បើនាងបានប្រែក្លាយខ្លួនមកជាមនុស្សថ្មីម្នាក់ទៀតដូច្នេះទៅហើយ។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះនាងមានកូនម្នាក់រួចទៅហើយ ប៉ុន្តែសម្រស់គឺនៅតែដដែល ក្រមុំល្មមសុំចាញ់នាង៕

តារាស្រី Malangmeang Arpapron កាលពីមុន និងបច្ចុប្បន្ន
តារាស្រី Malangmeang Arpapron បច្ចុប្បន្ន
តារាស្រី Malangmeang Arpapron បច្ចុប្បន្ន
តារាស្រី Malangmeang Arpapron បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]