អេស្ប៉ាញ៖ តំណាងបច្ចេកទេសមកពីក្លិប AC Milan បានមកជួបផ្ទាល់ជាមួយនាយកបច្ចេកទេសរបស់ Real Madrid ដើម្បីនាំយកកីឡាករ Dani Ceballos ក៏ដូចជាពិភាក្សាអំពីកីឡាករ Isco ផងដែរ។ តំណាងភាគីរបស់ក្លិប AC Milan រួមមានលោក Paolo Maldini ព្រមទាំងលោក Zvonimir Boban បានធ្វើការហោះហើរពីអ៊ីតាលី ទៅកាន់ទឹកដីអេស្ប៉ាញដោយផ្ទាល់តែម្តង ដើម្បីពិភាក្សាទៅលើការនាំយកកីឡាករណាម្នាក់ពី Real Madrid បន្ទាប់ពីក្លិបយក្សអេស្ប៉ាញមួយនេះ ទើបតែចំណាយលុយយ៉ាងសម្បើមទៅលើការនាំចូលកីឡាករថ្មី។

កីឡាករ Dani Ceballos
កីឡាករ Isco

កីឡាករដែលមិនស្ថិតក្នុងផែនការរបស់លោក Zidane រដូវកាលក្រោយ និងជាគោលដៅរបស់ AC Milan លើកនេះ គឺកីឡាករ Dani Ceballos ខណៈដែលខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះ មានតម្លៃខ្លួនប្រហែល ៥០លានអឺរ៉ូ។ ក្រៅពីការចរចាទៅលើ Ceballos ហើយ AC Milan ក៏មានគម្រោងក្នុងការនាំយក Isco មួយរូបទៀតដែរ បន្ទាប់ពីកីឡាកររូបនេះ ហាក់មានការពិបាកប្រជែងតំណែងក្រោមការដឹកនាំរបស់ Zidane បន្ទាប់ពីត្រូវបានលោក Solari ដាក់នៅបម្រុង និងមិនសូវមានឱកាសបង្ហាញខ្លូន។

បែបណាក្តី AC Milan គ្រាន់តែចង់ខ្ចីជើងកីឡាករ Isco ដោយភ្ជាប់លក្ខខណ្ឌទិញផ្តាច់ដូច James ប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាមិញ Isco ក៏កំពុងស្ថិតក្នុងការពិចារណាផ្ទេរទៅ Juventus ផងដែរ៕ 

លោក Paolo Maldini
លោក Zvonimir Boban
កីឡាករ Isco

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]