អេស្ប៉ាញ៖ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu នៅតែបន្តរម្លឹកពីគោលបំណងក្នុងការរក្សាទុកកីឡាករ Ousmane Dembele បន្តទៀត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លិបហង្សក្រហម Liverpool យ៉ាងណាក្តី។ គួរឱ្យដឹងថា ក្លិប Barcelona កំពុងស្ថិតក្នុងការកែទម្រង់ និងរុះរើក្លិបដើម្បីត្រៀមនារដូវក្តៅនេះ ប៉ុន្តែយ៉ាងណាមិញ ក្លិបក៏ត្រូវការលក់កីឡាករខ្លះចេញដើម្បីត្រៀមលុយចំណាយនាំចូលកីឡាករថ្មី ខណៈដែល Dembele ក៏ត្រូវបានគេដឹងថាជាបេក្ខភាពដែលនឹងអាចលក់ចេញផងដែរ។

លោក Josep Maria Bartomeu
កីឡាករ Ousmane Dembele

ប៉ុន្តែយ៉ាងណាមិញ បើតាមប្រភពពីកាសែត Marca របស់អេស្ប៉ាញបានឱ្យដឹងថា លោក Bartomeu បានជួបជាមួយ Dembele ព្រមទាំងតំណាងរបស់កីឡាកររូបនេះរួចជាស្រេច ដើម្បីបញ្ជាក់ថា Dembele គឺច្បាស់ថាពិតជាត្រូវរក្សាទុកដោយ Barcelona បន្តទៀតសម្រាប់រដូវកាលក្រោយ។

ការរក្សាទុក Dembele នេះមានន័យថា ក្លិប Barcelona នឹងរៀបចំក្រុមថ្មីនារដូវកាលក្រោយ ដែលពោរពេញដោយកីឡាករវ័យក្មេងនិងមានទេពកោសល្យខ្ពស់ដូចជាកីឡាករចំណូលថ្មី Frenkie De Jong ព្រមទាំងកីឡាករដែលជាគោលដៅធំបំផុត Matthijs De Ligt ជាដើម។ ជារួមមក លោក Bartomeu ក៏បានបញ្ជាក់ថា ក្លិប FC Barcelona គ្មានបំណង ឬគម្រោងណាមួយដើម្បីលក់ Dembele ចេញឡើយ ប៉ុន្តែប្រហែលជានឹងអាចមានការពិចារណាបាន ប្រសិនបើមាន “សំណើសំខាន់បំផុត” ណាមួយត្រូវដាក់ជូនមកកាន់ក្លិប៕ 

កីឡាករ Ousmane Dembele
កីឡាករ Frenkie De Jong
កីឡាករ Matthijs De Ligt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]