តាមធម្មតាការរៀបមង្គលការ ជារឿងធម្មតាទេ ប៉ុន្តែនៅប្រទេសចិន ចូលចិត្តធ្វើអ្វីប្លែកៗ ដូចជា រឿងនេះជាដើម កូនកម្លោះបាន ចំណាយប្រាក់ដល់ទៅ រាប់លានដុល្លា ដើម្បី ទិញរថយន្តសេរីទំនើប ចំនួន ២៦​ គ្រឿងដោយក្នុងនោះមាន ម៉ាក Ferrari Rolls Royce Bentley Lamborghini និងរថយន្តផ្សេងៗ ទៀតជាច្រើន ដោយគេបាន រៀបចំក្បួនដង្ហែរជាសាធារណៈ។ តាមសម្តីរបស់អ្នកដំណើរ តាមផ្លូវបានអោយដឹងថា ដំបូងឡើយគាត់ស្មានតែ គេមានរៀបចំ កម្មវិធីតាំងពិពរណ៍រថយន្ត តាមពិតជាពិធីមង្គលការសោះ ធ្វើអោយគាត់ហួសចិត្ត និយាយលែងចេញ ដោយសារតែអ្នកមានខ្លះ ភ្លើតភ្លើនទៅនឹងអំណាច ទឹកប្រាក់របស់ពួកគេ គាត់បានបន្តទៀតថា ចុះបើសិនជាគេចំនាយ ប្រាក់សម្រាប់ ជនក្រីក្រនិង កុមារកំព្រាទៅវាមិនល្អ លើសលប់ហើយរឺទេអី ? តែទោះជាយ៉ាងណាក៏មតិនេះ មិនបានត្រូវគេទទួល ស្គាល់ទាំងស្រុងដែរ ដោយមានមតិមួយទៀតបានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយក៏ ម្ចាស់រថយន្តទាំងនេះមានសិទ្ធ ក្នុងការប្រើប្រាស់ សាច់ប្រាក់របស់ខ្លួនដែរ ។ ចុះបើសិនជាមានរឿងនេះ នៅប្រទេសកម្ពុជាវិញ ប្រិយមិត្តយល់យ៉ាងណាដែរ ?

សូមប្រិយមិត្តមើលវីដេអូ ៖


ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាដែរចំពោះមង្គលការមួយនេះ ?

សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]