អេស្ប៉ាញ៖ ក្លិប Atletico Madrid បានឈានដល់ការព្រមព្រៀងកិច្ចសន្យាជាផ្លូវការ នូវខ្សែបម្រើរបស់ក្លិប Real Madrid កីឡាករ Marcos Llorente ក្នុងតម្លៃ ៤០លានអឺរ៉ូ ខណៈកីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងត្រូវចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លិបថ្មី បន្ទាប់ពីរួមរស់ជាមួយ Real អស់រយៈពេលជាង ៤ឆ្នាំ។ គួរបញ្ជាក់ឱ្យដឹងថា Marcos Llorente ត្រូវបានប្រភពពី AS បញ្ជាក់ថាបានព្រមព្រៀងក្នុងការចូលរួមជាមួយ At Madrid រួចរាល់ជាយូរមកហើយ ប៉ុន្តែក្លិបទាំងពីរពុំទាន់ចរចាដាច់ស្រេចពីតម្លៃខ្លួនរបស់គេ ដោយ At.Madrid ហ៊ានត្រឹម ៤០លានអឺរ៉ូ ខណៈ Real Madrid ទាមទារតម្លៃ ៥០លានអឺរ៉ូ។

កីឡាករ Marcos Llorente
កីឡាករ Marcos Llorente

កីឡាករ Marcos Llorente បានចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០០៨ និងមានឱកាសបង្ហាញខ្លួននៅឈុតធំដំបូងបង្អស់កាលពីឆ្នាំ ២០១៥។ នៅឆ្នាំ ២០១៨ កន្លងទៅ Llorente ត្រូវបាន Real Madrid ដាក់ឱ្យក្លិប Deportivo Alaves ខ្ចីជើងមួយរដូវកាល មុននឹងសម្រេចលក់ឱ្យ Atletico Madrid នាពេលនេះ។ Marcos Llorente ជាកីឡាករដំបូងគេនារដូវកាលនេះ ដែលក្លិប Real Madrid បានលក់ចេញ បន្ទាប់ពីពុំសូវមានឱកាសបង្ហាញខ្លួនបានទៀងទាត់ញឹកញាប់ជាមួយក្លិប ស្របពេលការមកដល់របស់កីឡាករថ្មីៗជាច្រើននាទីផ្សារដោះដូររដូវកាលនេះ៕

កីឡាករ Marcos Llorente
កីឡាករ Marcos Llorente

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]