ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា គូស្នេហ៍ដ៏ផ្អែមល្ហែមរវាង អ្នកប្រដាល់រូបសង្ហាAntoine Pinto និងតារាសម្តែងស្រីChippy Sirin បានដើរដល់ផ្លូវបំបែកកាលពីពេលថ្មីៗនេះ។

ទៀតសោតរឿងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ រហូតដល់តារាស្រីមួយចំនួនត្រូវបានអ្នកគាំទ្រសង្ស័យថា ជាអ្នកទី៣ដែលធ្វើពួកគេបែកគ្នាថែមទៀតផង។ក្រោយពីរឿងនេះកាន់តែរាលដាល លោកAntoine ដែលសាមីខ្លួន ទ្រាំមិនបានចេញមកនិយាយការពិតតែម្តង។

ដោយនៅពេលរសៀលថ្ងៃទី២០ ខែមិថុនានេះ Antoineបានផុសពាក្យសុំទោសទៅកាន់Chippy និងអ្នកទាំងអស់គ្នា ដោយភ្ជាប់ជាមួយសំណេរវែងមួយនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនយ៉ាងដូច្នោះថា៖

«សុំទោសសម្រាប់ពេលកន្លងមក ដែលមានព័ត៌មានមិនល្អទៅពាក់ព័ន្ធលើមនុស្សជាច្រើន ហើយត្រូវជួបរឿងបែបនេះដោយសារខ្ញុំុ។ ខ្ញុំនឹងទទួលខុសត្រូវគ្រប់រឿងដែលបានកើតឡើងទាំងអស់។

ហេតុផលដែលខ្ញុំបែកគ្នាជាមួយ Chippy តាមពិតទៅមានបញ្ហាជាច្រើន និងមានរឿងមួយចំនួនកើតចេញពីខ្ញុំ ទើបធ្វើឲ្យក្តីស្រលាញ់របស់ពួកយើងមិនដូចដើម។ ខ្ញុំទទួលស្គាល់ថាខ្ញុំជាអ្នកក្បត់ចិត្តនាង និងមិនឲ្យតម្លៃ ទាំងដែលនាងបានបំពេញតួនាទីជាមិត្តស្រីបានយ៉ាងល្អបំផុត។ នៅមានរឿងជាច្រើនទៀត ដែលខ្ញុំបានធ្វើឲ្យ Chippy ពិបាកចិត្ត ប៉ុន្តែខ្ញុំនៅតែនិយាយដដែលៗថា ខ្ញុំមិនបានទៅលួចមានអ្នកថ្មី នៅខណៈពេលដែលខ្ញុំនិង Chippy នៅមានឈ្មោះជាសង្សារនឹងគ្នានោះទេ។

គ្រប់យ៉ាងកើតឡើងដោយរឿងអចេតនា និងជាកំហុសរបស់ខ្ញុំដែលមិនអាចរក្សាទំនាក់ទំនងស្នេហានេះបាន។ សុំទោស Chippy សម្រាប់គ្រប់យ៉ាង និងរឿងកន្លងមកដែលខ្ញុំធ្លាប់ធ្វើឲ្យស្រក់ទឹកភ្នែក»។

ដោយឡែកក្រោយពីបានឃើញ Antoine ផុសបែបនេះ មានមិត្តរួមសិល្បៈជាច្រើននាក់បានចូលទៅComment លើកទឹកចិត្ត និងសរសើរដែលលោកបានចេញមកទម្លាយការពិត ឲ្យគ្រប់គ្នាបានដឹងកាន់តែច្បាស់៕  

សូមទស្សនារូបភាពខាងក្រោម៖ 

Chippy Sirin
Chippy Sirin
Chippy Sirin
Antoine Pinto
Antoine Pinto
Antoine Pinto
Chippy និង Antoine
Chippy និង Antoine
Chippy និង Antoine
រូបដែលAntoineបានផុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]