WARNING: Graphic Violence

ចិន៖ គ្រូបង្រៀនប្រុសជនជាតិចិនម្នាក់ ត្រូវបានសម្រេចបញ្ឈប់ពីការងារភ្លាមៗ ក្រោយបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើកូនសិស្សរៀនថ្នាក់ទី៥ អាយុប្រហែល ១០ឆ្នាំម្នាក់ បណ្តាលឲ្យមានរបួសស្នាម និងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង។

ហេតុការណ៍នេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ នៅឯសាលាបឋមសិក្សាមួយកន្លែង ស្ថិតក្នុងតំបន់ Yangqu ខេត្ត Shanxi ប្រទេសចិន។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហិង្សាបែបនេះ ក៏ដោយសារតែ គ្រូបង្រៀនប្រុសមិនត្រូវបានគេបញ្ចេញឈ្មោះនោះ ចាប់បានកុមារារងគ្រោះនិយាយច្រើនពេកនៅក្នុងថ្នាក់ ដែលបង្កឲ្យមានការរំខានកំឡុងពេលម៉ោងរៀនសូត្រ ទើបបានជាគ្រូរបស់គេទប់កំហឹងមិនជាប់ ក៏បានប្រើហិង្សាចាប់អូសទាញគេចេញពីកន្លែងអង្គុយ អុកនឹងដី បុកនឹងជញ្ជាំង និងធុងសំរាមក្នុងថ្នាក់រៀន បណ្តាលឲ្យបែកក្បាល (លើស្លឹកត្រចៀកខាងឆ្វេង) តែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

លើសពីនេះ គ្រូបង្រៀនចិត្តឥតមេត្តារូបនោះ ថែមទាំងបានរុញច្រានកុមារារងគ្រោះ ឲ្យចេញពីក្នុងថ្នាក់រៀន ស្ថិតក្នុងរូបភាពដ៏គួរឲ្យព្រៃផ្សៃមួយ ទាំងដែលកូនសិស្សដទៃទៀតនាំគ្នាអង្គុយមើល ទាំងភិតភ័យផងដែរ។

យ៉ាងណាមិញ បើតាមការលើកឡើងពីលោក Zhang ជាឪពុកក្មេងប្រុសរងគ្រោះវិញ បាននិយាយថា នៅក្នុងថ្ងៃកើតហេតុនោះ មិត្តភក្តិរបស់កូនប្រុសលោក បានឈ្លោះប្រកែកគ្នាជាមួយនឹងកូនរបស់លោក ជាហេតុធ្វើឲ្យគ្រូរបស់គេចាប់បានថា គេនិយាយច្រើនពេលម៉ោងរៀន។ ដំបូងឡើយ គ្រូបង្រៀននោះក៏បានដេញកូនប្រុសរបស់លោក ឲ្យទៅឈរនៅក្រៅថ្នាក់ផងដែរ ដើម្បីជាការដាក់ពិន័យដល់រូបគេ។ ប៉ុន្តែកូនប្រុសរបស់លោកបានបដិសេធមិនព្រមចេញ ទើបធ្វើឲ្យគ្រូរបស់គេផ្ទុះកំហឹងកាន់តែខ្លាំងឡើង។

ក្មេងប្រុសរងគ្រោះ

ប្រភពដែលបន្តថា បើទោះបីជាយ៉ាងណាក្តី ភ្លាមៗក្រោយកើតហេតុ ពោលគឺក្នុងថ្ងៃកើតហេតុដដែលនោះ គ្រូបង្រៀនប្រុសរូបខាងលើនេះ ក៏ត្រូវបានខាងគណៈគ្រប់គ្រងសាលាសម្រេចបញ្ឈប់ពីការងារ ចំពោះសកម្មភាពហិង្សាលើសិស្សយ៉ាងព្រៃផ្សៃនេះផងដែរ។

គួរឲ្យដឹងផងដែរថា តាមប្រភព បច្ចុប្បន្នករណីនេះក៏កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែមផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]