ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ តារាចម្រៀងស្រីវ័យ២៨ឆ្នាំ កញ្ញា Jah Rsiam បានបង្ហាញវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនាងបានតាំងចិត្តធ្វើសម្រាប់អ្នកម្ដាយជាទីស្រលាញ់របស់នាង ឲ្យបានរស់នៅសុខស្រួលដូចគេឯងផងដែរ។

ដោយឡែក អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ តារាស្រី កញ្ញា Rsiam ក៏ស្រាប់តែបង្ហាញនៅផ្ទះដ៏ធំថ្មីមួយផ្សេងទៀត ដែលកំពុងតែស្ថិតក្រោមការសាងសង់ ជិតរួចរាល់១០០ភាគរយហើយថែមទៀតផង។

យ៉ាងណាក្ដី សម្រាប់តម្លៃវីឡាថ្មីរបស់តារាស្រី កញ្ញា Jah Rsiam នេះដែរ ក៏ត្រូវបានរូបនាងបានបង្ហើបឲ្យដឹងថាវាមានតម្លៃប្រមាណជាង២០លានបាតឯណោះ ដោយនេះបើប្រៀបនឹងផ្ទះផ្សេងៗទៀតរបស់នាង គឺថាមិនឲ្យចាញ់គ្នានោះឡើយ។

គួររម្លឹកផងដែរ សម្រាប់ត្រឹមពាក់កណ្ដាលឆ្នាំនេះ តារាស្រីកញ្ញា Jah Rsiam បានបង្ហាញផ្ទះវីឡាខ្លួនដល់ទៅ៤កន្លែងផ្សេងៗគ្នា ដោយនេះគឺជាលទ្ធផលបានពីការខិតខំប្រឹងប្រែងពីញើសឈាម ប្រឡូកក្នុងវិស័យសិល្បៈជាង៨ឆ្នាំមកនេះផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

Rsiam
Rsiam
ទិដ្ឋភាពខ្លះៗនៃផ្ទះថ្មីរបស់ Rsiam
ទិដ្ឋភាពខ្លះៗនៃផ្ទះថ្មីរបស់ Rsiam
ទិដ្ឋភាពខ្លះៗនៃផ្ទះថ្មីរបស់ Rsiam
ទិដ្ឋភាពខ្លះៗនៃផ្ទះថ្មីរបស់ Rsiam
ទិដ្ឋភាពខ្លះៗនៃផ្ទះថ្មីរបស់ Rsiam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]