ភ្នំពេញ៖ មានរូបភាពវីដេអូបែកធ្លាយមួយបានបង្ហាញពីការ Zoom យករូបភាពកាណូតពីចំងាយនៅលើផ្ទៃសមុទ្រ ទំនងដូចជាថតនៅខេត្តកំពត និងខេត្តកែបយើងតែម្តង ដោយរូបភាពនោះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពថតពង្រីករូបភាពពីចំងាយទៅលើកាណូតមួយនោះ ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ OPPO ហាក់ដូចជាចង់បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា 60X Digital Zoom ដែលយើងគ្រប់គ្នាដឹងហើយថាវាជាបច្ចេកវិទ្យាថ្មី ដែលស្ថិតនៅក្នុងទូរស័ព្ទស្មាតហ្វូន OPPO Reno 10X ស៊េរីថ្មី ដែលទើបតែដាក់ចេញលក់នាពេលថ្មីៗនេះ នៅលើទីផ្សារទូរស័ព្ទដៃដូច្នោះដែរ។ 

លើកនេះទោះជាលោកអ្នកទៅដល់ទីណា ក៏មិនបាច់ខ្វាយខ្វល់រឿង Zoom យករូបភាព ដែលនៅចំងាយឆ្ងាយ និងមិនច្បាស់ទៀតទេ ហើយចំពោះអ្នកដែលស្រលាញ់រូបទេសភាពស្អាតៗ ឬអ្នកដែលស្រលាញ់ការថតរូបសត្វព្រៃក្នុងដំណើរកម្សាន្តនៅទីជិត ឬទីឆ្ងាយក្តីគឺថា 60X Digital Zoom របស់ OPPO Reno 10X អាចជួយលោកអ្នកបាន ដោយមិនចាំបាច់យួរកាមេរ៉ាខាណុងធំៗទៅតាមខ្លួនទៀតឡើយ។

មិនខុសអីដែល Slogan របស់ OPPO Reno គឺបានសរសេរថា «លើសពីអ្វីដែលអ្នកមើលឃើញ» គឺធ្វើឲ្យវត្ថុដែលនៅឆ្ងាយៗពីលោកអ្នកកាន់តែខិតជិតមករកលោកអ្នកដូច្នោះដែរ។ ម្យ៉ាងវិញទៀតឧទាហរណ៍ប្រសិនបើលោកអ្នកដែលលួច Crush គេអី កាន់តែលែងបារម្ភទៀតហើយ ព្រោះ Zoom 60ដង និងចាប់យកថតរូប Crush របស់យើងពីចំងាយ គឹថាឃើញហើយពេញចិត្តស្តូកតែម្តង ទោះ Crush របស់យើងនៅដល់ឋានណា ក៏មើលឃើញដែរ ហាហាហា ព្រោះ Admin ក៏លួច Crush គេ និងប្រើ OPPO Reno 10X នេះដែរ។

សូមបញ្ជាក់ថាចំណុចសំខាន់របស់ OPPO Reno 10X ក្រៅពីមានបង្កប់បច្ចេកវិទ្យា Zoom 60 ដង នៅលើកាមេរ៉ាក្រោយទំហំ 48MP+8MP+13MP រួចហើយ វាក៏មានកាមេរ៉ាមុខទំហំ 16MP+AI Beauty +Soft Light (ភ្លើងជំនួយពេលថតស៊ែលហ្វី និងពេលថត Live តាមបណ្តាញសង្គមយ៉ាងងាយស្រួលផងដែរ) មិនតែប៉ុណ្ណោះវាមានថាមពលថ្មធំ 4065mAh , RAM 8GB+ROM256GB, អេក្រង់លាតពេញ AMOLED FHD+ 6.6 Inch កម្រិត 93.1%៕

សូមទស្សនាវីដេអូភ្ជាប់ដូចខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]