បារាំង៖ ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi បានបញ្ជាក់ថា ២០០% ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe នឹងបន្តនៅ PSG នារដូវកាលក្រោយ។

កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំកីឡាករ Mbappe ត្រូវបានគេព្យាករណ៍ថាអាចនឹងចាកចេញពីទីក្រុង Paris នាទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ក្រោយផ្លាស់មកពី Monaco រយៈពេលមួយឆ្នាំ។ Mbappe ត្រូវបានក្លិបធំពីរកំពុងចាប់អារម្មណ៍គឺ Liverpool និង Real Madrid។ 

កីឡាករ Kylian Mbappe

យ៉ាងណាមិញប្រធានក្លិបអ្នកមាននៅបារាំងលោក Nasser Al-Khelaifi បាននិយាយប្រាប់កាសែតបារាំង France Football ថា “ ខ្ញុំចង់ឲ្យគាត់ផ្ដោតអារម្មណ៍ជួយក្រុមឲ្យមានការរីកចម្រើន ហើយខ្ញុំបានពន្យល់គេថានេះគឺជាការទទួលខុសត្រូវ។ ខ្ញុំច្បាស់ណាស់ថាគាត់នឹងយល់ពីបញ្ហាមួយនេះ។ តើគាត់នឹងបន្តនៅ PSG នារដូវកាលក្រោយឬយ៉ាងណា? ខ្ញុំថាមិនមែន១០០%ទេ គឺ២០០% ឯណោះ។ ” ។ 

លោក Nasser Al-Khelaif និងកីឡាករ Mbappe

គួរបញ្ជាក់ផងដែរថា Mbappe បានចូលរួមជាមួយ PSG កាលពីរដូវកាលមុននិងបង្ហាញខ្លួនបាន ៤៣ប្រកួត និងអាចរកគ្រាប់បាល់បានរហូតដល់ ៣៩គ្រាប់។ មិនត្រឹមតែប៉ុណ្ណោះ Mbappe បានឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី ហើយរូបគេផ្ទាល់ក៏ជាកាតាលីករមួយដែលជួយក្រុមបាល់ទាត់ជម្រើសជាតិបារាំងក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នោះផងដែរ៕

Mbappe ថើបពាន FIFA World Cup 2018
Mbappe ឈ្នះពានរង្វាន់កីឡាករវ័យក្មេងល្អ

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]