អេស្ប៉ាញ៖ ក្រោយពីទៅដល់ទឹកដី Santiago Bernabeu របស់ Real Madrid ដោយមានអ្នកគាំទ្រចាំទទួលស្វាគមន៍យ៉ាងច្រើននោះ កីឡាករស្បែកខ្មៅជម្រើសជាតិបារាំង Ferland Mendy បាននិយាយក្នុងសន្និសិតសារព័ត៌មានថាខ្លួននឹងទៅនិយាយពាក្យមួយចំនួនជាមួយកីឡាករចាស់វស្សារបស់ Real Madrid គឺ Marcelo

កីឡាករ Mendy ថតរូប Selfie ជាមួយអ្នកគាំទ្រ Real Madrid

ប្រាប់នៅក្នុងសន្និសិតសារព័ត៌មានកីឡាករទើបតែផ្លាស់មកពី Lyon ម្នាក់និយាយបាននិយាយពី Marcelo ថា “ ខ្ញុំមិនទាន់បាននិយាយជាមួយគាត់ទេ។ ខ្ញុំសង្ឃឹមថានឹងបាននិយាយជាមួយគាត់ឆាប់ៗ គាត់ពិតជាសំខាន់ខ្លាំងណាស់ដែលជម្រុញឲ្យខ្ញុំមកទីនេះ។ វាជាកិត្តិយសខ្លាំងណាស់ដែលអាចលេងជាមួយកីឡករល្អដូចគាត់។ វាពិសេសខ្លាំងមែនទែនព្រោះខ្ញុំបានយកតម្រាប់តាមគាត់តាំងពីខ្ញុំនៅក្មេងមកម្ល៉េះ។”

កីឡាករ Mendy បង្ហាញខ្លួនក្នុងកីឡដ្ឋាន Santiago Bernabeu

ឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានក្នុងសន្និសីតកាសែតពេលនោះ Mendy បាននិយាយថា “ខ្ញុំនឹងត្រូវទៅនិយាយជាមួយគាត់ (Marcelo) ហើយខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ។ ទាំងអស់នេះគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកថាអ្នកណាម្នាក់នឹងត្រូវលេង ហើយអ្នកទាំងអស់គ្នានឹងបានឃើញនៅលើទីលាន។ វាមិនជាបញ្ហានោះទេថាអ្នកណានឹងត្រូវលេងមុន។ ខ្ញុំសប្បាយចិត្តដែលក្លាយជាផ្នែកមួយរបស់ Real Madrid ហើយខ្ញុំជឿថា Marcelo នឹងសប្បាយចិត្តដូចខ្ញុំដែរ។ គាត់គឺជាកីឡាករល្អម្នាក់នៅ Real Madrid។”

កីឡាករ Mendy

យើងដឹងហើយថាកីឡាករ Mendy និងកីឡាករ Marcelo លេងនៅតំបន់ដូចគ្នា ដែលនេះជាហេតុផលនាំឲ្យមានមតិដេញដោលជាច្រើនថារវាងកីឡាករទាំងពីរនាក់នេះ ម្នាក់ណានឹងជាប់ជម្រើសដំបូងរបស់លោក Zidane នៅរដូវកាលក្រោយ។

កីឡករ Marcelo

បញ្ជាក់ដែរថា កីឡាករវ័យ២៤ឆ្នាំ Mendy បានផ្ទេរមកលេងនៅទឹកដីអេស្ប៉ាញក្នុងតម្លៃខ្លួន ៤៨លានអឺរ៉ូ ក្រោយបង្ហាញខ្លួនយ៉ាងល្អនៅលីគកំពូលបារាំងជាមួយក្លិប Lyon។

ប្រភព៖ Marca

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]