ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ កញ្ញានេត សុចរិយា បានផ្តាច់ខ្លួន ចេញពីសិល្បៈតែម្តង ដោយនាងបែរខ្លួនទៅពង្រឹង លើរបររកស៊ីរបស់នាងវិញ ខាងលក់សូត្រ។ ក្នុងនោះ របរនាងក៏ទទួលបានការគាំទ្រ មិនធម្មតាដែរ។

ជាពិសេស គេសង្កេតឃើញថា មុខមាត់របស់នាង ក៏កាន់តែប្លែកឡើង ជាមួយនឹងម៉ូតសក់ខ្លីដូចជាប្រុសតែម្តង ដោយលែងស្តាយស្រណោះសក់សូម្បីតែបន្តិច។ ប៉ុន្តែទោះបីជា យ៉ាងណា ក៏សម្រស់របស់នាងមិនបានធ្លាក់ចុះនោះដែរ កាន់តែឃើញប្លែកជាងមុនទៅទៀត ជាមួយនឹងទម្រង់មុខប៉ោងៗរបស់នាង ទោះម៉ូតសក់បែបណា ក៏នៅតែសាកសមនឹងនាងដែរ។

ក្នុងនោះ បើបកក្រោយបន្តិច តារាស្រីរូបនេះ ជាតារាម្នាក់ ដែលនៅមិនសុខតែម្តង ទាក់ទងនឹងរឿងសក់ គឺនាងតែងតែកាត់បន្តិចម្តងៗ រហូតខ្លីត្រឹមត្រចៀក មកទល់ពេលបច្ចុប្បន្ន ដូចជាប្រិយមិត្តបានឃើញស្រាប់។

យ៉ាងណាមិញ ការលេងម៉ូតសក់របស់នាង ក៏ធ្វើឲ្យ ហ្វេន សរសើរនឹងនាង ដែលមានចិត្តក្លាហាន ក្នុងការកាត់សក់ និងតែងផ្លាស់ប្តូរខ្លួន ឲ្យប្លែកពីមួយថ្ងៃទៅមួយថ្ងៃ៕

កាលសក់វែង
កាលសក់វែង
សក់ត្រឹមស្មា
សក់ត្រឹមស្មា
សក់ត្រឹមក
សក់ត្រឹមត្រចៀក
សក់ត្រឹមត្រចៀក
សក់ត្រឹមត្រចៀក
សក់ត្រឹមត្រចៀក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]