ប៉ាគីស្ថាន៖ អ្នកនយោយបាយប៉ាគីស្ថានម្នាក់ ត្រូវបានខ្មាសគេពេញហ្វេសប៊ុក ក្រោយពីជាប់ Cat Filter ក្នុងអំឡុងពេល Live ផ្ទាល់ ខណៈពេលកំពុងតែបើកសន្និសីទសារព័ត៌មាន។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ លោករដ្ឋមន្រ្តី Shaukat Yousafzai បានបើកសន្និសីទសារព័ត៌មានមួយ ដោយហៅអ្នកកាសែតជាច្រើនមកចូលរួម។

ទង្ទឹមគ្នានេះដែរ ក្រុមការងាររបស់លោក ក៏បានថត Live ផ្ទាល់ពីសកម្មភាពនៅក្នុងសន្និសីទកាសែតនេះផងដែរ ប៉ុន្តែពួកគេពុំបានចាប់អារម្មណ៍ថា បានបើកមុខងារ Cat Filter ចោលនោះទេ បណ្តាលឱ្យលោករដ្ឋមន្ត្រី Shaukat ត្រូវពាក់មុខឆ្មាខ្មាសគេពេញហ្វេសប៊ុកដោយពុំដឹងខ្លួន។

វីដេអូនេះត្រូវបានថតជាប់ប្រមាណជាង២០វិនាទី ធ្វើឱ្យអ្នកលេងហ្វេសប៊ុកជាច្រើនអស់សំណើចនិងចាប់អារម្មណ៍ជាខ្លាំង។

យ៉ាងណាមិញ វីដេអូនេះត្រូវបានលុបចោលចេញពីហ្វេសប៊ុកផ្លូវការរបស់លោកផ្ទាល់ភ្លាមៗ ក្រោយពី ពួកគេដឹងរឿងនេះ។

មិនយូរប៉ុន្មាន ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍មួយ ថារឿងនេះកើតឡើងមកពីកំហុសរបស់មនុស្ស ខ្វះការត្រួតពិនិត្យឱ្យបានល្អិតល្អន់៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោករដ្ឋមន្រ្តី Shaukat ជាប់ Cat Filter ក្នុងអំឡុងពេល Live ផ្ទាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]