បរទេស៖ អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA លោក Michel Platini ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការប្រគល់សិទ្ធិឱ្យប្រទេសកាតា ធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ FIFA World Cup ២០២២។ អតីតវីរបុរសបាល់ទាត់របស់បារាំងរូបនេះ ត្រូវបានគេបោះឆ្នោតតែងតាំងជាប្រធាន UEFA នាឆ្នាំ ២០០៧ មុននឹងត្រូវបានហាមឃាត់ដោយគណៈកម្មការវិន័យរបស់ FIFA មិនឱ្យពាក់ព័ន្ធជាមួយសកម្មភាពបាល់ទាត់ទាំងអស់នាឆ្នាំ ២០១៥។

លោក Michel Platini
FIFA World Cup ២០២២

សារព័ត៌មាន MediaPart របស់បារាំងបានអះអាងថា លោក Platini ត្រូវបានគេឃាត់ និងឃុំខ្លួនជាបណ្តោះអាសន្នកាលពីព្រឹកថ្ងៃអង្គារនេះ ដែលនេះជាផ្នែកមួយនៃការស៊ើបអង្កេតពាក់ព័ន្ធនឹងភាពពុករលួយ ក្នុងការប្រគល់សិទ្ធិជាម្ចាស់ផ្ទះឱ្យប្រទេសកាតា រៀបចំពានរង្វាន់ FIFA World Cup នាឆ្នាំ ២០២២។ លើសពីនេះទៅទៀត លោក Platini ក៏នឹងត្រូវត្រៀមបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងអំពើពុករលួយនៃនគរបាលយុត្តិធម៌ (OCLCIFF) ដើម្បីសាកសួរផងដែរ។

គួរបញ្ជាក់ថា កាលពី ខែធ្នូ ឆ្នាំ ២០១០ កន្លងទៅ ប្រទេសកាតា ត្រូវបានគេប្រគល់សិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅឆ្នាំ ២០២២ បន្ទាប់ពីរុស្ស៊ី ដែលធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០១៨៕

លោក Michel Platini
លោក Michel Platini

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]