អង់គ្លេស៖ សេចក្តីរាយការណ៍មួយបានឱ្យដឹងថា ក្លិប Manchester United នឹងបន្ថែមកីឡាករម្នាក់របស់ខ្លួនគឺ Andreas Pereira ឱ្យទៅក្លិប Leicester City ដើម្បីចរចា ព្រមទាំងអាចបញ្ចុះតម្លៃខ្សែការពារ Harry Maguire។ កីឡាករ Maguire កំពុងជាគោលដៅរបស់ក្លិប Manchester ទាំងពីរ ខណៈដែលក្លិបកញ្ជ្រោងខៀវបានកំណត់តម្លៃរួចជាស្រេចសម្រាប់កីឡាកររូបនេះ ដោយដាក់តម្លៃខ្លួនចំនួន ៩០លានផោន។

កីឡាករ Harry Maguire
កីឡាករ Harry Maguire

គួរឱ្យដឹងថា កីឡាករ Andres Pereira គឺជាថ្នាលយុវជនរបស់ Man UTD  ព្រមទាំងបង្ហាញខ្លួនជាមួយឈុតធំបានចំនួន ២២ប្រកួត នារដូវកាល ២០១៨/២០១៩ កន្លងទៅផងដែរ។ យ៉ាងណាមិញ លោក Brendan Rodger ដែលជាគ្រូបង្វឹករបស់ Leicester City បច្ចុប្បន្ន ក៏កំពុងសម្លឹងរកខ្សែបម្រើមួយរូបបន្ថែមទៀត ហើយ Man UTD យល់ពីស្ថានការណ៍ ក៏ព្រមបន្ថែមខ្សែបម្រើមួយរូបទៀតរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យក្លិប Leicester យល់ព្រមចុះថ្លៃខ្សែការពារ Maguire វិញ សម្រាប់នាំចូលមកពង្រឹងតំបន់ការពាររបស់ក្លិបដែលកំពុងតែដុនដាប៕

កីឡាករ Andres Pereira
កីឡាករ Andres Pereira

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]