កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ខណៈពេលដែល សមាជិកក្រុមចម្រៀង Got7 បានរៀបចំកម្មវិធីប្រគំតន្រ្តីធំ នៅឯទីក្រុង Seoul អ្នកគាំទ្រដែលនៅទីនោះ បានរាយការថា ពួកគេបានប្រទះឃើញ Park Jin Young (JYP) ដែលជាអ្នកគ្រប់គ្រងផលិត JYP បានទៅចូលរួមទស្សនា ដោយអង្គុយនៅខាងក្រោម ជាមួយហ្វេនៗផងដែរ។

ក្នុងអំឡុងពេលនៃការប្រគុំតន្រ្តី អ្នកគាំទ្របានប្រទះឃើញតារាល្បីៗជាច្រើន បានបង្ហាញខ្លួនជាមួយនិង ស្នាមញញឹមដ៏រីករាយ ខណៈពេលចូលរួមទស្សនា ការសម្ដែងរបស់ Got7។ 

ប៉ុន្តែសម្រាប់លោក Park Jin Young វិញ មិនត្រឹមតែចូលរួមទស្សនាប៉ុណ្ណោះទេ ហ្វេនៗដែលនៅទីនេះបាននិយាយថា លោកថែមទាំងស្រែកច្រៀង និងរាំតាមទៀតផង ពេលដែល Got7 កំពុងសម្ដែងលើឆាក។

ជាពិសេសគឺបទ ECLIPSE។ គ្រាន់តែ Got7 ច្រៀងដល់បទនេះភ្លាម ម្ចាស់ផលិតកម្ម JYP រូបនេះ ស្រាប់តែចេញក្បាច់រាំ កណ្ដាលហ្វូងមនុស្សតែម្ដង ទាំងច្រៀង ទាំងរាំ ធ្វើឲ្យក្រុមអ្នកគាំទ្រដែលនៅក្បែរនោះ ទប់សំណើចមិនចង់បាន។

ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលពួកគេមិនបានថតវីដេអូ ភ្លាមៗនៅពេលនោះ មានត្រឹមតែរូបថតមួយសន្លឹក ខណៈពេលដែលលោកបញ្ចេញកាយវិការ ប៉ុន្តែវាក៏ល្មមគ្រប់គ្រាន់នឹងបញ្ជាក់ថា Park Jin Young គឺពិតជារីករាយ ជាមួយការប្រគំតន្រ្តីមួយនេះយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Got7
រូបភាព Got7
រូបភាព Got7
រូបភាព Got7
រូបភាព JYP
រូបភាព JYP
រូបភាព JYP

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]