ជប៉ុន៖ ជារឿងមួយ គូរឲ្យភ្ញាក់ផ្អើល ដោយសារតែ តារាម៉ូដែលស្រីនាង Risa Watanabe បាត់មុខតែមួយរយៈសោះ ស្រាប់តែប្រកាសថា នាងបានសម្រាលបានកូនទៅហើយ ខណៈដែលនាង មានអាយុទើបតែ១៧ឆ្នាំប៉ុណ្ណោះ។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបញ្ជាក់ថា នាងមានទម្ងន់ ពេលនាងស្ថិតក្នុងថ្នាក់វិទ្យាល័យមកម្ល៉េះ ហើយនាង​បានសម្រាលកូន កាលពីថ្ងៃទី១៥ ខែមីនា គ្រាន់តែពេលនោះ នាងមិនបានរូបភាពទាំងអស់នោះ នៅក្នុងបណ្តាញសង្គម ទើបតែពេលនេះ ដែលកូននាង បានធំធាត់ បាននាងសម្រចចិត្ត ទម្លាយរឿងដែលមានកូនតែម្តង។ ហើយបើទោះបីជា ស្វាមីនាង នៅក្មេងក៏ដោយ ក៏រូបលោក បានយកចិត្តទុកដាក់ និងមើលថែកូនតូច បានយ៉ាងដិតដល់​មិនឲ្យនាងទាស់ចិត្តនោះទេ។

យ៉ាងណាមិញ ការដែលមានកូនស្ថិតក្នុងវ័យក្មេងបែបនេះ ក៏ត្រូវមានការរិះគន់ ពីសំណាក់អ្នកលេងបណ្តាញសង្គមផងដែរ ដោយសារតែ ពួកគេ អាយុតិចណាស់ គួរតែមើលចិត្តថ្លើមគ្នា ឲ្យបានយូរបន្តិច មុននឹងសម្រេចចិត្ត យកកូននិង សាងជីវិតគ្រួសារជាមួយគ្នា។ ប៉ុន្តែក៏មានមនុស្សជាច្រើន បានសម្តែងការអបអរ និង ជូនពរឲ្យពួកគេ ស្រលាញ់គ្នាជារៀងរហូតផងដែរ៕

Risa Watanabe
Risa Watanabe និងកូន
Risa Watanabe និងកូន
Risa Watanabe និងកូន
ស្វាមីនាង
ទិដ្ឋភាពក្រុមគ្រូសារពួកគេ
នាង និងកូន
ស្វាមីនាង និងកូន
នាង និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]