បារាំង៖ យោងទៅតាមកាសែតបរទេសមួយបានចុះថា ក្លឹបជើងឯក Ligue 1 Paris Saint Germain កំពុងតែចរចាជាមួយភ្នាក់ងាររបស់ខ្សែបម្រើប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Phillipe Coutinho ក្នុងការនាំយករូបគេទៅលេងនៅទឹកដីបារាំងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

កីឡាករ Phillipe Coutinho

កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីបីលើលោក (€142 million) បង្ហាញខ្លួននៅ Barcelona បានត្រឹម ៥១ប្រកួត និងអាចរកគ្រាប់បាល់បានត្រឹមតែ ១៣គ្រាប់ប៉ុណ្ណោះ។ អ្វីដែលជាបញ្ហាក្ដៅគឺមានអ្នកគាំទ្រជាច្រើនរបស់ Barcelona ហាក់មិនសូវសប្បាយចិត្តនឹងវត្តមានរបស់ Coutinho នៅទឹកដី Camp Nou នោះទេ ដោយសារតែរូបគេមិនអាចបង្ហាញទម្រង់លេងល្អឥតខ្ចោះឲ្យសមស្របទៅនឹងតម្លៃខ្លួនរបស់គេ។

កីឡាករ Phillipe Coutinho ពេលបង្ហាញខ្លួនទល់នឹង Liverpool

គួរបញ្ជាក់ផងដែរថា ពេលនេះ Coutinho កំពុងតែមានវត្តមានជួយក្រុមជម្រើសជាតិប្រេស៊ីលលេងពានរង្វាន់ Copa America 2019 ហើយការប្រកួតដំបូងរបស់ប្រេស៊ីល ទល់នឹងប៊ូលាវី Coutinho បានរកគ្រាប់បាល់បានចំនួន ២គ្រាប់និងជួយឲ្យប្រេស៊ីលយកឈ្នះក្នុងលទ្ធផល ៣ទល់នឹង0៕

Coutinho អបអរសាទរពេលរកគ្រាប់បាល់ឲ្យប្រេស៊ីល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]