ភ្នំពេញ៖ ថ្វីបើពេលនេះ តារាសម្តែងស្រី ប៊ីរីយ៉ា លែងប្រឡូកក្នុងវិស័យសិល្បៈដិតដល់ជាងមុន ដោយពង្រឹងការរកស៊ី របស់នាងជាងមុន។ ប៉ុន្តែសម្រាប់ការគាំទ្រ មកលើនាងក៏នៅតែដដែល គ្មានការប្រែប្រួលនោះទេ នៅតែល្បីល្បាញដដែល។

ក្នុងនោះ បើក្រឡេកមើលសម្រស់របស់ តារាស្រីរូបនេះ នៅតែស្រស់ស្អាត មិនចាញ់ កាលពីមុនប៉ុន្មានទេ បើទោះបីជាពេលអាយុរបស់នាង ជិត៣០ឆ្នាំក៏ដោយ។ ជាពិសេស អមជាមួយនឹង ការតែងខ្លួន របស់អ្នកនាង ប៊ីរីយ៉ា ក៏កាន់តែទាក់ទាញជាងមុន ដូច្នេះគ្មានអ្នកណាដែលឃើញនាងហើយ មិនសរសើរនាងនោះទេ។

គួរបញ្ជាក់ផងដែរ ប៊ីរីយ៉ា ជាតារាសម្តែងម្នាក់ ដែលមានប្រជាប្រិយភាពមិនធម្មតា កាលពីប៉ុន្មានឆ្នាំមុន ដោយបទចម្រៀង នៅក្នុងផលិតកម្មនានា នាងជាអ្នកដើរតួទាំងអស់ មិនថាតូបែបណា នាងអាចសម្តែងបាន។ ដូច្នេះហើយ ទើបធ្វើឲ្យបណ្តាផលិតករ និងអ្នកដឹកនាំ តែងជ្រើសយកនាង ជាតួជាញឹកញាប់៕

ប៊ីរីយ៉ា
ប៊ីរីយ៉ា
ប៊ីរីយ៉ា
ប៊ីរីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]