ថៃ៖ គូស្នេហ៍មួយទៀតហើយដែលឈានដល់ផ្លូវបែកបាក់គ្នា គឺតារាសម្តែងស្រី Maprang និងលោកUtt សមាជិកនៅក្នុងក្រុមចម្រៀង Yes’sir Days។ ក្រោយដំណឹងដែលពួកគេចែកផ្លូវគ្នា បានដឹងលឺដល់អ្នកគាំទ្រ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿថាមានរឿងបែបនេះ ព្រោះពួកគេទាំងពីរផ្អែមល្ហែមជាមួយគ្នាខ្លាំងណាស់។

ជាក់ស្តែងលោកUtt បានចេញមុខមករៀបរាប់ពីមូលហេតុដែលចែកផ្លូវគ្នា ដើម្បីឲ្យអ្នកគាំទ្របានដឹងយ៉ាងដូច្នោះថា៖

« តាមពិតមិនចង់បែកគ្នាទេ ប៉ុន្តែក្តីស្រលាញ់អាចដើរទៅមុខបាន មិនមែនជារឿងរបស់មនុស្សពីរនាក់នោះទេ តែជារឿងរបស់គ្រួសារដូចគ្នា។ អ្វីដែលខ្ញុំមានអាចធ្វើឲ្យ Maprang និងក្រុមគ្រួសារមិនសប្បាយចិត្ត រឿងអាចកើតចេញពីខ្ញុំ ដូច្នេះខ្ញុំជាអ្នកដើរចេញល្អជាង។

ពួកយើងបានព្យាយាម និងធ្វើបានល្អបំផុតហើយ តែរាល់ពេលត្រលប់ទៅផ្ទះ ខ្ញុំមានអារម្មណ៍តានតឹង ហើយនាងក៏ត្រូវធ្វើការដូចគ្នា ខ្ញុំមិនចង់ឲ្យនាងមានអារម្មណ៍តានតឹងដូចខ្ញុំទេ។ ពួកយើងទាំងពីរនៅតែស្រលាញ់គ្នា ព្រោះទើបតែបែកគ្នាជិត២ខែប៉ុណ្ណោះ ដូច្នេះនៅតែមានអារម្មណ៍នឹក»។

យ៉ាងណាមិញអ្នកគាំទ្រមិនអាចជួយអ្វីបានឡើយ មានតែផ្តល់កម្លាំងចិត្តដល់ពួកគេទាំងពីរតែប៉ុណ្ណោះ ហើយប្រសិនបើអាចចង់ឲ្យត្រលប់មកស្រលាញ់គ្នាវិញ ចង់ឃើញស្នាមញញឹមដ៏មានក្តីសុខរបស់ពួកគេពេលនៅជាមួយគ្នា៕

Maprang
Maprang
Maprang និងលោកUtt
Maprang និងលោកUtt
Maprang និងលោកUtt
Maprang និងលោកUtt
Maprang និងលោកUtt
Maprang និងលោកUtt

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]