បន្ទាយមានជ័យ៖ ការប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ចេះតែបន្តទៅកាន់បណ្តាខេត្តនានាជាបន្តបន្ទាប់ ហើយសម្រាប់សប្តាហ៍នេះ ក្នុងថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ កម្មវិធីនឹងប្រព្រឹត្តិជាបន្តដើម្បីបង្កភាពរីករាយជូនអ្នកគាំទ្រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វិញម្តង។

ការប្រគំតន្ត្រីខ្នាតយក្ស

មិនខុសពីខេត្តមុនៗ GANZBERG តែងតែអញ្ជើញតារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួង ដើម្បីសម្តែងជូនអ្នកនៅប៉ោយប៉ែតតែម្តង ដោយថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ នឹងមានវត្តមាន សុខ ស្រីនាង គ្រី ថៃពៅ ថែល ថៃ ចំរើន សុភ័ក្រ នួន សុភារ័ក្ស ចំណែកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ ដោយថែមទាំងមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ស្មីហង្សមាសទៀតនោះ នឹងមានវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទេព បូព្រឹក្ស ឈិន ម៉ានិច្ច ឈីន រតនៈ និង នី រតនា។ កម្មវិធីដ៏ពិសេសអស្ចារ្យនេះនឹងប្រព្រឹត្តិឡើងនៅលើដីឡូត៍ជាប់ថ្នល់ជាតិលេខ៥ ទល់មុខទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោតប៉ែត ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះ នឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

សុខ ស្រីនាង
ព្រាប សុវត្ថិ
នី រតនា
ហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]