អង់គ្លេស៖ Pogba បានបង្ហើបឲ្យដឹងអំពីបំណងរបស់ខ្លួនក្នុងការចាកចេញពី Manchester United ដើម្បីស្វែករកការប្រកួតប្រជែងថ្មីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ប៉ុន្ដែការសែត Evening Standard បានអះអាងថា Pogba នៅតែបន្តលេងជាកីឡាកររបស់ Man Utd នារដូវកាលក្រោយ។

ការសែតក្នុងទីក្រុងឡុងដ៍មួយនេះបានពន្យល់ថា ប្រធានក្លឹប Manchester United លោក Ed Woodward បានសម្រេចចិត្តបន្តរក្សាទុកកីឡករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងក្លឹប ព្រមទាំងរំពឹងថាគេនឹងត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្លឹបដើម្បីការប្រកួត Pre-season នាខែក្រោយ។

កីឡាករ Pogba
លោក Ed Woodward

យ៉ាងណាមិញ គ្រូបង្វឹក Manchester United លោក Gunnar Solskjae មិនចង់រក្សាទុកខ្សែបម្រើរូបនេះនោះទេ បើសិនជាគេមិនសប្បាយចិត្តរួមរស់ជាមួយនឹងក្លឹប។ ប៉ុន្តែបើសិនជា Manchester United យល់ព្រមឲ្យរូបគេចាកចេញមែននោះ កាសែត Evening Standard បានព្យាករណ៍ថារូបគេនឹងទទួលបានតម្លៃខ្លួន ១៣០លានផោន (១៤៥លានអឺរ៉ូ)។

កីឡាករ Pogba និងលោក Gunnar Solskjae
កីឡាករ Pogba

យ៉ាងនេះក៏ដោយ កីឡាករខ្សែបម្រើវ័យ ២៦ឆ្នាំរូបនេះត្រូវបានគេដឹងថាមានទំនាក់ទំនង់យ៉ាងស្អិតរមួតជាមួយនឹងការចូលរួមជាមួយលោក Zinedine Zidane នៅ Real Madrid និងក្លឹបចាស់របស់ខ្លួន Juventus៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]