បរទេស៖ ពេលនេះនៅលើអ៊ីនធើណេត កំពុងតែផ្ទុះរឿងថ្មីមួយទាក់ទិនទៅនឹងស្រីៗជាច្រើននាក់ នាំគ្នា Challenge ហូបតែគុជដាក់លើដើមទ្រូងដោយមិនប្រើដៃ។ ដោយ Challenge ថ្មីនេះមានឈ្មោះថា « Hands-free Bubble Tea Challenge (ការប្រកួតហូបតែគុជដោយមិនចាំបាច់ប្រើដៃ)» ដែលគំនិតថ្មីនេះត្រូវបានមនុស្សម្នានាំគ្នាធ្វើតាមរូបតុក្កតា Tawawa ដោយបង្កើតឡើងដោយលោក Kiseki Himura។

រូបតុក្កតា Tawawa
ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ

បើនិយាយឱ្យស្រួលយល់ទៅ ស្រីៗអាចចូលរួមលេង Challenge ថ្មីនេះបានដោយគ្រាន់តែយកតែគុជដាក់លើដើមទ្រូង ហើយហូបដោយមិនចាំបាច់ប្រើដៃ រួចជាការស្រេច។ ជាក់ស្តែងណាស់ ប្រសិនបើអ្នកមានដើមទ្រូងធំល្មមនោះ អ្នកពិតជាអាចហូបតែគុជដោយមិនចាំបាច់ប្រើដៃបាន។ ដោយមូលហេតុនេះហើយ បានជាមនុស្សស្រីជាច្រើននាំគ្នាចូលរួម Challenge ថ្មីនេះពាសពេញអ៊ីនធើណេត។

Challenge ថ្មីនេះកំពុងតែល្បីកក្រើកពេញបណ្តាញសង្គមជប៉ុន ក្រោយពីតារាម៉ូដែលជប៉ុននាក់បានថតវីដេអូ បង្ហោះការហូបកាហ្វេទឹកដោះគោ (Latte) ដាក់លើដើមទ្រូងដោយមិនចាំបាច់ប្រើដៃ។ ក្នុងនោះដែរមានអ្នកទស្សនាវីដេអូនេះជាង ១,៧៩លានដង។

យ៉ាងណាមិញ មិនប្រាកដថាមនុស្សស្រីទាំងអស់សុទ្ធតែអាចធ្វើបាននោះទេ លុះត្រាតែពួកគេមានដើមទ្រូងធំ។

បន្ថែមពីនេះទៀត វាក៏ល្បីរហូតដល់មានសិល្បៈករម្នាក់គូសរូបថ្លុកទាក់ទិនទៅនឹង Challenge ថ្មីនេះផងដែរ។

ដោយឡែក សម្រាប់បុរសៗវិញក៏អាចចូលរួមលេង Challenge ថ្មីនេះបានដែរ ឱ្យតែពួកគេមានសាច់ដុំដើមទ្រូងធំ។ ជាក់ស្តែងក៏មានបុរសម្នាក់បានបង្ហោះវីដេអូ ហូបកាហ្វេដាក់លើដើមទ្រូងដោយមិនចាំបាច់ប្រើដៃផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ
ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ
ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ
ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ
រូបថ្លុករបស់ស្រីៗនាំគ្នា Challenge ហូបតែគុជដោយមិនប្រើដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]