ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីលោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ តាមរយៈការដឹកនាំសម្ដែងរឿងកំប្លែងខ្លីៗ ប្រចាំទូរទស្សន៍ CTN និងត្រូវជាឪពុក របស់តារាកំប្លែកស្រីវ័យក្មេង នីឡា ដែលធ្វើឲ្យទស្សនិកជនជាច្រើនបានសើចសប្បាយក្រោមស្នាដៃរបស់ខ្លួន ។

ជាមួយគ្នានេះដែរ កាលពីថ្មីៗនេះ ត្រូវជាថ្ងៃខួបកំណើតរបស់ លោក សុវណ្ណរិទ្ធី ហៅលោកតា វ៉ិចទ័រ ដោយគេសង្កេតឃើញថា កូនៗប្រុស ស្រី របស់ លោក បាននាំគ្នាកាន់ខំខួបកំណើតមកកាន់ខ្លួន យ៉ាងមានសុភមង្គល ទោះបីជាមើលទៅកម្មវិធីសាមញ្ញក៏ពិតមែន តែពោរពេញទៅដោយស្នាមញញឹមគ្រប់ៗគ្នា។

តែអ្វីដែលមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងជាងនេះទៅទៀតនោះគឺ កញ្ញា នីឡា ដែលត្រូវជាកូនបង្កើតរបស់ លោក សុវណ្ណរិទ្ធី នោះបានបង្ហោះរូបភាពជាច្រើនរបស់ខ្លួន កាលពីតូចនៅលើបណ្ដាញសង្គមគណនីអ៊ីនស្តារក្រាម ផ្ទាល់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញបែបនេះ។

បើផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថារូបភាពកាលពីតូចរបស់ តារាកំប្លែងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាព នីឡា ពិតជាមានរូបរាងខុសគ្នាតែម្ដង បើធៀបទៅនឹងពេលបច្ចុប្បន្ននេះ ដាច់ខ្លាំង មិនសមស្រស់ស្អាតបែបនេះទេ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖  

នីឡា
នីឡា
នីឡា និងគ្រួសារ
លោកតាវ៉ិចទ័រ និងកូនប្រុស
លោកតាវ៉ិចទ័រ និង​នីឡា នៅពីតូច
លោកតាវ៉ិចទ័រ និង​នីឡា នៅពីតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា