កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកតាមដានរឿងរ៉ាវរបស់នាង Koo Hara ច្បាស់ជាជ្រាបហើយថា កាលពីយប់ថ្ងៃទី២៦ ខែឧសភា កន្លងទៅថ្មីៗនេះ នាង Koo Hara បានប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួន នៅក្នុងបន្ទប់ ក៏ប៉ុន្តែរូបនាង ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

យ៉ាងណាមិញ ក្រោយពីធូស្រាយចេញពីមន្ទីពេទ្យ មកទល់ពេលនេះ នាង Koo Hara  បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើបណ្តាញសង្គម ដោយរូបនាងបានបង្ហោះរូបជាច្រើនសន្លឹក ក្នុងគណនីអ៊ីនស្តារក្រាមរបស់ខ្លួន ដោយភ្ជាប់ជាមួយ Caption ថា៖ “Hara សុខសប្បាយទេពេលនេះ”

ម៉្យាងវិញទៀត នាង Hara ក៏បានបង្ហោះសារដោយសរសេរ Caption ជាមួយរូបថតផ្សេងទៀតដែរថា៖ “ខ្ញុំសុំទោស ហើយក៏អរគុណ។ ខ្ញុំនឹងខិតខំធ្វើការ និងបង្ហាញអ្នកទាំងអស់គ្នានូវលទ្ធផលល្អ”

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា ពេលនេះអារម្មណ៍របស់នាង Koo Hara បានប្រសើរជាងមុនហើយ។ ហើយរូបភាពនិងសារទាំងដែល Hara បង្ហោះបែបនេះ ក៏ព្រោះតែនាងមិនចង់ឲ្យអ្នកគាំទ្ររបស់ខ្លួន ព្រួយបារម្ភពីនាងផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Koo Hara
Koo Hara
រូបដែល Koo Hara បង្ហោះ
រូបដែល Koo Hara បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]