បរទេស៖ នារីស្រស់ស្អាតម្នាក់បានជះលុយជាង ២៦,០០០ដុល្លារដើម្បីសាក់រូបពេញដងខ្លួននិងមុខមាត់ ព្រោះតែចង់ផ្លាស់ប្តូររូបរាងថ្មី ហើយឥឡូវត្រូវបានមនុស្សម្នាដាក់រហស្សនាមឱ្យថា «Dragon Girl (ស្រីនាគរាជ)។»

យោងតាមប្រភពបានឱ្យដឹងថា នារីស្រស់ស្អាតរូបនេះមានឈ្មោះ Amber Luke អាយុ ២៤ឆ្នាំ បានចំណាយប្រាក់ជាច្រើនសាក់រូបពេញដងខ្លួនរហូតដល់ ១៣០កន្លែង រួមទាំងចាក់ពណ៌ខៀវចូលក្នុងភែ្នក និងកាត់អណ្តាតបន្តិចដើម្បីឱ្យវាភ្លោះចេញជាពីរ កំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន។

Amber Luke
Amber Luke

នាង Amber បានប្រាប់ក្រុមសារព័ត៌ថា នាងស្រលាញ់រូបសាក់របស់នាងជាខ្លាំង ហើយកាលពីមុននាងបានចំណាយប្រាក់ជាង ១០០ដុល្លារដើម្បីទិញចង្កូមពាក់ទៀត។

នាងបានបន្ថែមទៀតថា៖

«ខ្ញុំពិតជាចូលចិត្តចង្កូមនេះខ្លាំងណាស់ ហើយខ្ញុំទិញវាតែ ១០០ដុល្លារតែប៉ុណ្ណោះ។ វាងាយស្រួលក្នុងការដោះចេញ ហើយថ្ងៃណាមួយខ្ញុំនឹងចំណាយប្រាក់ដាក់ចង្កូមជាប់ធ្មេញរហូតហ្មង។»

នាងបានរៀបរាប់ទៀតថា មូលហេតុដែលនាងចំណាយប្រាក់ជាច្រើនក្នុងការសាក់ខ្លួននិងផ្លាស់ប្តូររូបរាងទាំងមូលបែបនេះ ព្រោះតែនាងស្រលាញ់រូបសាក់ទាំងនេះ ហើយវាធ្វើឱ្យនាងមានជំនឿចិត្តខ្ពស់ និងមានជីវិតដ៏ស្រស់បំព្រង។

Amber Luke

យ៉ាងណាមិញ នាងក៏ដឹងថាមានមនុស្សមួយចំនួនមិនពេញចិត្តនាង និងរិះគន់នាងព្រោះតែនាងខុសពីគេ ប៉ុន្តែនាងក៏បានរៀបរាប់ទៀតថា៖

«ខ្ញុំមិនបានធ្វើបាបអ្នកណាម្នាក់នោះទេ។ ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំចង់ធ្វើតែប៉ុណ្ណោះ ហើយវាធ្វើឱ្យខ្ញុំសប្បាយចិត្តក្នុងការរស់នៅក្នុងរបៀបរបស់ខ្ញុំ។»

ចុងក្រោយនាងក៏បាននិយាយទៀតថា៖

«ខ្ញុំមិនបារម្ភថាពេលខ្ញុំចាស់ទៅ ខ្ញុំនឹងមានរូបរាងបែបណានោះទេ។ ខ្ញុំយល់ថាមនុស្សគ្រប់គ្នាសុទ្ធតែចាស់ ហើយខ្ញុំគិតថាគ្មានអ្នកណាម្នាក់នៅស្រស់ស្អាតទៀតទេ នៅពេលពួកគេអាយុ ៧០ឆ្នាំនោះ។ ពេលយើងស្លាប់ទៅ រឿងតែមួយគត់ដែលយើងអាចយកទៅក្នុងផ្នូរយើងបាន មានតែខ្លួនប្រាណរបស់យើងតែប៉ុណ្ណោះ»៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Amber Luke
Amber Luke
Amber Luke
Amber Luke
Amber Luke
Amber Luke
Amber Luke
Amber Luke
Amber Luke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]