កូរ៉េខាងត្បូង ៖ ប្រិយមិត្តប្រហែលជាបានជ្រាបរួចមកហើយ កាលពីប៉ុន្មានថ្ងៃមុននេះ តាមរយៈរបាយការណ៍របស់ Dispatch បានឲ្យដឹងថា សមាជិកក្រុមចម្រៀងម្នាក់ របស់ផលិតកម្ម YG គឺ BI ត្រូវបានគេរាយការណ៍ថា បានព្យាយាមទិញគ្រឿងញៀន ពីបុគ្គលដែលមានឈ្មោះថា A កាលពីកំឡុងឆ្នាំ ២០១៦ ដែលនោះក៏ជាហេតុផល ធ្វើឲ្យ BI ត្រូវខ្ទាតចេញពីផលិតកម្មដ៏ល្បីមួយនេះផងដែរ។

មិនយូរប៉ុន្មាន របាយការណ៍ផ្សេងៗ បានចេញផ្សាយជាបន្តបន្ទាប់ថា បុគ្គលដែលមានឈ្មោះ A នោះ ត្រូវបានគេស្គាល់ថា ជាអតីតអ្នកហ្វឹកហាត់ នៅក្នុងផលិតកម្ម YG គឺនាង Han Seo Hee ដែលអ្នកណាៗក៏ដឹងថា នាងធ្លាប់មានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយនឹង តារាប្រុសៗក្នុងផលិតកម្មនេះ រហូតក្លាយជាអ្នកដឹកជញ្ជូនគ្រឿងញៀន យ៉ាងសកម្មម្នាក់ សម្រាប់ពួកគេ។

យ៉ាងណាមិញ ម្ចាស់ខ្លួនផ្ទាល់ គឺនាង Han Seo Hee ក៏បានសារភាព ដោយបង្ហោះសារនៅក្នុង Instagram ផ្ទាល់ខ្លួនផងដែរថា នាងគឺជាអ្នករាយការ ពីរឿងដែល BI ធ្លាប់បានធ្វើការកម្ម៉ង់ទិញគ្រឿងញៀន ហើយនាងជាអ្នកដឹងជញ្ជូនទៅឲ្យ។

ប៉ុន្តែនៅព្រឹកថ្ងៃទី ១៧ ខែមិថុនានេះ ផលិតកម្ម YG Entertainment ស្រាប់តែបានចេញផ្សាយសេចក្តីថ្លែងការណ៍ថ្មីមួយ បញ្ជាក់ថាបុគ្គល A ដែលជាអ្នកផ្តល់ព័ត៌មានឲ្យប៉ូលីសនោះ គឺមិនមែនជាអ្នកដែលធ្លាប់ហ្វឹកហាត់ នៅក្រោមផលិតកម្ម YG Entertainment ទេ។ ពួកគេបានពន្យល់ថា ពួកគេបានស្នើសុំ ឲ្យប្រព័ន្ធផ្សព្វផ្សាយ កែតម្រូវត្រង់ចំណុចនេះ។ ប៉ុន្តែព័ត៌មាន វាត្រូវបានចេញផ្សាយបែបនេះទៅហើយ ព្រោះតែមានអ្នករាយការបែបនេះ។ ដូច្នេះហើយ ផលិតកម្ម គ្រាន់តែចង់បញ្ជាក់ជាថ្មីថា A មិនមែនជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម YG ឡើយ។

ដំណឹងនេះ ធ្វើឲ្យមហាជនចាប់ផ្ដើមងឿងឆ្ងល់ ជាថ្មី ព្រោះតែការបកស្រាយរបស់ពួកគេ គឺមានលក្ខណៈផ្សេងពីគ្នា។ ដើម្បីបានដឹងកាន់តែច្បាស់ មានតែធ្វើការរង់ចាំតាមដាន ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព​ Han Seo Hee
រូបភាព​ Han Seo Hee
រូបភាព​ Han Seo Hee
រូបភាព​ Han Seo Hee
រូបភាព​ Han Seo Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]