បើម៉ាក់ៗកត់សម្គាល់ឃើញទារកទើបកើតឧស្សាហ៍ត្អើក មិនបាច់បារម្ភពេកទេ ព្រោះនោះជារឿងធម្មតា ហើយវានឹងបាត់ទៅវិញដោយខ្លួនឯង ហើយសូម្បីតែយើងមនុស្សធំក៏ជួបបញ្ហានេះដែរ គ្រាន់តែទារកទើបកើត ឬអាយុក្រោម ១២ ខែ ជួបញឹកញាប់ខ្លាំងជាង ឬអាចរាល់ថ្ងៃតែម្ដង។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា៖
«ត្អើកមិនមែនជារឿងធំដុំរបស់ទារកទេ តែម៉ាក់ប៉ាខ្លះមិនដឹងទើបចេះតែកើតចិត្តព្រួយបារម្ភ។ វាកើតឡើងដោយសារសាច់ដុំសន្ទះទ្រូង នៅសុខៗស្រាប់តែកន្ត្រាក់ភ្លាមៗ ហើយវិធីជួយកូនឲ្យបាត់វិញមានដូចជា ព្យាយាមឲ្យបៅបន្ថែមតិចៗ លើកកូនឲ្យផ្កាប់មុខលើស្មាយើង និងរឹតខ្នងកូនតិចៗ។ តែបើនៅមិនទាន់បាត់យើងអាចឲ្យកូនម៉ឹមទឹកបន្ថែម បើកូនគ្រប់អាយុ ៦ ខែ ចំណែកវិធីពញ្ញាក់កូនក៏អាចសាកល្បងបានដែរ ប្រសិនកូនមានភាពរំញោច។ តែបើត្អើកយូរដល់ ២ ម៉ោង ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។ ចំណែកមូលហេតុវិញ គឺបណ្ដាលមកពីយើងព្យាយាមកុំឲ្យកូនម៉ឹមលឿន ម៉ឹមឆ្អែតពេក ញ៉ាំច្រើនពេក ផឹកច្រើន ឬលឿនព្រោះវាបណ្ដាលឲ្យឈ្លក់ កូនលេបខ្យល់ចូលក្នុងពោះ ហើយកត្តាផ្លាស់ប្ដូរអាកាសធាតុក៏អាចបណ្ដាលឲ្យទារកជួបបញ្ហានេះច្រើនផងដែរ»។
វិធីបង្ការកុំឲ្យទារកត្អើកទៀត នៅពេលគេបៅរួចគួរតែឲ្យកូនម៉ឹមនៅពេលគេចង់ កុំបណ្ដាយឲ្យកូនឃ្លានខ្លាំង ម៉ឹមតិចៗតែច្រើនដង ក្បាលដោះត្រូវប្រាកដថាដាក់ចូលមាត់កូនត្រឹមត្រូវ កុំបន្លែងលេងពេលម៉ឹម ព្រោះកូននឹងបាត់បង់អារម្មណ៍។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]