កូរ៉េខាងត្បូង៖​ នាង Suzy ត្រូវបានគេចាត់ទុកជា រាជនីសម្រស់ម្នាក់ ដែលមានសម្រស់មិនចេះអន់ថយ តាំងពីនាង​ចូលសិល្បៈ ក្នុងវ័យជំទង់ មកទល់ពេលនេះ ហើយជាពិសេស រាល់ពេលនាងដើរលេងទៅណា នាងកម្រតែងខ្លួន លេចលើលេចក្រោម ឬក៏ផាត់មុខក្រាស់នោះដែរ។

មិនថា តារាស្រីរូបនេះ លេងខ្លួនបែបណា តែងធ្វើឲ្យ អ្នកគាំទ្រ មានការពេញចិត្តពេញថ្លើមជានិច្ច ព្រោះពួកគេ បានចាត់ទុកនាងជា អាយដលក្នុងចិត្តស្រាប់ទៅហើយ ដូច្នេះមិនថា នាងលេងខ្លួន សាមញ្ញ ឬយ៉ាងណា ក៏នៅតែស្អាតក្នុងភ្នែកជានិច្ច។

ប៉ុន្តែកាលពីថ្មីៗនេះ ហ្វេន ហាក់ដូចជាមិនពេញចិត្ត លើការស្លៀកពាក់របស់នាង ដែលពេលនោះ នាងស្លៀកឈុតមួយ មានលក្ខណៈមិនសាកសមនឹងរាងនាង ហើយថែមទាំងលេច ចេញនូវក្បាលពោះឡើងធំទៀតផង។ ក្នុងនោះ បើមើលឲ្យដល់ គឺមកពីនាង ញាត់អាវចូលក្នុង ទើបធ្វើឲ្យ ឃើញបែបនេះ ដោយសារតែម៉ូតសម្លៀកបំពាក់ បើមិនធ្វើដូច្នេះ ដូចជាមិនចេញរាងនោះទេ។

យ៉ាងណាមិញ ហ្វេនបានបន្ទោសទៅកាន់ អ្នករៀបចំសម្លៀកបំពាក់ឲ្យ នាង​ ដែលមិនចេះរើសសម្លៀកបំពាក់ណា ឲ្យសាកសមនឹងនាង ទាំងដឹងថា នាងមានរូបរាងស្គម ដូច្នេះគួររើសសម្លៀកបំពាក់ណា ឲ្យត្រូវនឹងនាង មិនមែនយកឈុតណា ដែលមើលទៅ កាន់តែរលុង រហូតនាងត្រូវសម្រេចចិត្ត ញាត់អាវចូលក្នុង រហូតលេចចេញនូវរូបភាព មិនប្រក្រតីបែបនេះទេ។

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយ នាង Suzy តែងត្រូវរិះគន់លើសម្លៀកបំពាក់ ដែលមើលទៅមិនទំនងទាល់តែសោះ មិនសាកសមនឹងរូបរាងតែម្តង ហើយហ្វេនក៏សំណូមពរឲ្យ អ្នករៀបចំខ្លួនឲ្យនាង គួរតែយកចិត្តទុកដាក់ រើសសម្លៀកបំពាក់ឲ្យនាង​បានល្អបន្តិច៕

Suzy
Suzy
សម្លៀកបំពាក់របស់នាង ដែលហ្វេនគិតថា ខុសទំនង
សម្លៀកបំពាក់របស់នាង ដែលហ្វេនគិតថា ខុសទំនង
សម្លៀកបំពាក់របស់នាង ដែលហ្វេនគិតថា ខុសទំនង
សម្លៀកបំពាក់របស់នាង ដែលហ្វេនគិតថា ខុសទំនង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]