អ្នកមានទូរសព្ទប្រើ តែបើមិនប្រយ័ត្ន កាន់ទូរសព្ទជាប់ដៃរាល់ថ្ងៃនឹងមានបញ្ហា ព្រោះការស្រាវជ្រាវថ្មីមួយរកឃើញថា ឧស្សាហ៍ចុចទូរសព្ទលេងច្រើន អាចជួបហានិភ័យរលាកសរសៃដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ។
តាមការស្រាវជ្រាវបញ្ជាក់ពីសាកលវិទ្យាល័យ Malaga ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា មនុស្សសម័យថ្មី អាចនឹងជួបបញ្ហារលាកស្រោមសន្លាក់ឆ្អឹង និងសរសៃពួរ ព្រោះកាន់ទូរសព្ទ Smartphone ច្រើន ឧស្សាហ៍ចុចឆាតច្រើន ជាពិសេសការប្រើមេដៃ នឹងបង្កឲ្យមានហានិភ័យ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមស្រាវជ្រាវបានពិនិត្យឃើញតួលេខអ្នកជំងឺឈឺប្រអប់ដៃច្រើន ទាក់ទងនឹងបញ្ហាសរសៃដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ។
លោកសាស្រ្តាចារ្យ Raquel Cantero អ្នកជំនាញព្យាបាលរាងកាយ និងអ្នកស្រាវជ្រាវក្នុងក្រុមស្រាវជ្រាវខាងលើ បានឲ្យដឹងថា ខុសពីសម័យមុន ប្រើមេដៃចាប់កាន់ប៊ិច ខ្មៅដៃ សម័យនេះការទម្លាប់ប្រើមេដៃចុចឆាត ឬវាយបញ្ចូលអក្សរ នឹងវិវត្តទៅជាបញ្ហាដូចបានរៀបរាប់ ជាពិសេសត្រង់ផ្នែកប្រព័ន្ធឆ្អឹងសន្លាក់ភ្ជាប់សាច់ដុំដៃ និងសរសៃដៃត្រង់ផ្អែកមេដៃ នឹងធ្វើឲ្យរលាក ហើយមិនត្រឹមតែឈឺទេ ថ្ងៃណាមួយនឹងបង្កឲ្យមេដៃដំណើរការលែងបានល្អដូចមុនទៀតផង។
តាមការណែនាំពីលោកវេជ្ជបណ្ឌិតខាងលើ រោគរលាកសរសៃពួរដៃ និងស្រោមសន្លាក់ឆ្អឹងប្រអប់ដៃ ច្រើនកើតឡើងដោយសារទម្លាប់សាមញ្ញចុចទូរសព្ទច្រើនម៉ោង ធ្វើឲ្យប្រព័ន្ធឆ្អឹង សាច់ដុំ និងសរសៃដៃរលាក ដោយការឈឺចាប់ត្រង់ប្រអប់ដៃ ជាពិសេសមេដៃ។ ដូចនេះ ការទម្លាប់កាត់បន្ថយការចាយពេលលើការចុចទូរសព្ទរាប់ម៉ាង ជាចំណុចមួយត្រូវយកចិត្តទុកដាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]