ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តាមប្រភពច្បាស់ការឲ្យដឹងថាជនរងគ្រោះ3នាក់ត្រូវបានរំដោះ និងជនសង្ស័យ12នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីចិនជំរិតចិនដូចគ្នានៅក្រុងប៉ោយប៉ែត។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី15 ខែមិថុនាឆ្នាំ2019 នៅទីតាំង2ផ្សេងគ្នាផ្ទះសំណាក់ «សុផលថាវី» និងផ្ទះសំណាក់ «លីហូវ» ស្ថិតក្នុងភូមិក្បាលស្ពាន1 សង្កាត់និងក្រុងប៉ោយប៉ែត។
ប្រភពដដែលបន្តថា ប្រតិបត្តិការខាងលើនេះធ្វើឡើងដោយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ និងនគរបាលអន្តោប្រវេសន៍ក្រុងប៉ោយប៉ែត។ ហើយករណីនេះដំបូងធ្វើឡើងនៅផ្ទះសំណាក់«សុផលថាវី» ដោយសមត្ថកិច្ចរំដោះបានជនរងគ្រោះម្នាក់ឈ្មោះ Du Xing yun ភេទប្រុស ដែលត្រូវគេវាយធ្វើបាប មានស្នាមជាំស្ទើរពេញខ្លួន។
ប្រភពដដែលបន្តថា ក្នុងនោះផងដែរ សមត្ថកិច្ចក៏ឃាត់ជនសង្ស័យចំនួន6នាក់ 1.ឈ្មោះ He wu jun ភេទប្រុស អាយុ30ឆ្នាំ 2.ឈ្មោះ Liu Meng Hui ភេទប្រុស អាយុ25ឆ្នាំ 3.ឈ្មោះ Zhang Hang ភេទប្រុស អាយុ22ឆ្នាំ 4.ឈ្មោះ He Fan ភេទប្រុស អាយុ25ឆ្នាំ 5.ឈ្មោះ Miao Yun ភេទប្រុស អាយុ20ឆ្នាំ និង6.ឈ្មោះ Li Hong Fu ភេទប្រុស អាយុ24ឆ្នាំ។
ក្រោយការបង្ក្រាបនៅផ្ទះសំណាក់ខាងលើ សមត្ថកិច្ចក៏ឈានទៅបង្ក្រាបទីតាំងទី2ទៀត គឺនៅផ្ទះសំណាក់ «លីហូវ» រំដោះបានជនរងគ្រោះ2នាក់ទៀត 1.ឈ្មោះ Tuligule Bao ភេទប្រុស និង2.ឈ្មោះ Tiang Gang ភេទប្រុស និងឃាត់ជនសង្ស័យ6នាក់បន្ថែមទៀត ដែលពេលនេះសមត្ថកិច្ចកំពុងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅឡើយ។
ប្រភពបន្តថា ករណីបង្ក្រាបលើកទី01 គឺសមត្ថកិច្ចកម្ពុជាធ្វើឡើងតាមបណ្តឹងរបស់ស្ថានទូតនិងកុងស៊ុនចិន ដែលសាច់ញាតិជនរងគ្រោះប្តឹងឲ្យជួយអន្តរាគមន៍ ។ ដោយឡែកករណីទី2 គឺ ដោយសារការសាកសួរជនសង្ស័យក្រុមទី1 ប្រាប់ថា មេខ្លោងរបស់គេនៅស្នាក់ផ្ទះសំណាក់ «លីហូវ» សមត្ថកិច្ចក៏ឈានទៅបង្ក្រាបតែម្តង។ ហើយករណីទី2 ពេលសមត្ថកិច្ចចូលដល់បន្ទប់ស្នាក់នៅឃើញជនរងគ្រោះត្រូវគេចងស្លាបសេក។
ប្រភពថា ជនរងគ្រោះពេលនេះត្រូវសមត្ថកិច្ចនាំយកទៅគ្លីនិកឈ្នួល ដើម្បីព្យាបាលសុខភាព ឯក្រុមជនសង្ស័យកំពុងត្រូវសមត្ថកិច្ចសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅឡើយ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ បុប្ផា)
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]