ចិន៖ នារីស្រុកស្រែម្នាក់រស់នៅក្នុងខេត្តជៀងស៊ូ បានល្បីពេញបណ្តាញសង្គមចិនកាលពីពេលថ្មីៗនេះ បន្ទាប់ពីវីដេអូរបស់នាងជិះគោតាមផ្លូវ ព្រោះតែសេះមានតម្លៃថ្លៃពេក។

យោងតាមប្រភពបានឱ្យដឹងថា នារីម្នាក់នេះមានឈ្មោះ Xue បាននិយាយថា នាងចូលចិត្តជិះសេះជាខ្លាំង ប៉ុន្តែព្រោះតែគ្រួសារនាងពុំមានលទ្ធភាពទិញសេះ ព្រោះវាមានតម្លៃជាង ១០,០០០យ័ន (១,៤៤០ដុល្លារ) ឯណោះ ទើបនាងជិះគោជំនួសវិញ។

នាង Xue បាននិយាយទៀតថា សត្វគោគឺជាសត្វដែលរត់លឿនគួរសម ហើយនាងបានហ្វឹកហាត់ជិះវារាល់ថ្ងៃ។

យ៉ាងណាមិញ វីដេអូរបស់នាងត្រូវបានចែកចាយពេញបណ្តាញសង្គមចិន ហើយមនុស្សម្នាសុទ្ធសឹងតែកោតសរសើរ នូវបច្ចេកទេសជិះគោរបស់នាងថែមទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]