ភ្នំពេញ៖ ជារឿងដ៏ពិសេសអស្ចារ្យ និងកក្រើកស្រុកខ្មែរជាថ្មីម្តងទៀតហើយ ក្រោយតារាចម្រៀងរ៉េបលំដាប់អន្តរជាតិ Kid Ink ដ៏ល្បីនៅក្នុងវិស័យចម្រៀង ដោយបានរ៉េបនៅក្នុងបទចម្រៀងជាមួយតារាល្បីៗជាច្រើនបទដូចជា បទ Show Me រ៉េប និងច្រៀងជាមួយនឹងលោក Chirs Brown បទ Body Language ច្រៀងជាមួយ Usher និងជាពិសេសគឺបទចម្រៀង Worth It ច្រៀងជាមួយនឹងក្រុមតារាចម្រៀងស្រីល្បី Fifth Harmoy បានប្រកាសថា នឹងមកស្រុកខ្មែរដើម្បីសម្តែងនៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយរបស់ស្រាបៀរ GANZBERG។

កម្មវិធីប្រគំតន្ត្រីដ៏ធំមួយរបស់ស្រាបៀរ GANZBERG

Kid Ink នឹងធ្វើការប្រគំតន្ត្រីដ៏ពិសេស នៅក្នុងកម្មវិធីជប់លៀងអបអរទទួលមេដាយ ដល់ទៅ ២ ថ្ងៃជាប់ៗគ្នាតែម្តង ដោយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើង Premium Sen Sok និងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្រ ដើម្បីធ្វើការអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection។ ដំណឹងដ៏ពិសេសនេះបានធ្វើឱ្យគាំទ្រត្រេកអរ និងភ្ញាក់ផ្អើលជាខ្លាំង ថែមទាំងបបួលគ្នាមកទស្សនាតារាក្នុងដួងចិត្តមួយដួងនេះដោយផ្ទាល់ផងដែរ ដែលធ្វើឱ្យរាត្រីនៃការប្រគំតន្ត្រីដ៏អស្ចារ្យមួយនេះកក្រើក និងរំភើបសប្បាយរីករាយទ្វេផង។

សូមចូលរួមអបអរសារទរស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

តារាចម្រៀង Kid Ink
តារាចម្រៀង Kid Ink
តារាចម្រៀង Kid Ink
ក្រុមតារាចម្រៀងស្រីល្បី Fifth Harmoy
ក្រុមតារាចម្រៀងស្រីល្បី Fifth Harmoy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]