ពោធិ៍សាត់៖ នេះជាសប្តាហ៍ទី៤ ហើយនៃកម្មវិធីការប្រគំតន្ត្រីខ្នាតយក្ស ដើម្បីអបអរសាទរស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection។

ការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG

យប់នេះ និងយប់ស្អែក គឺកាន់តែពិសេសទៅទៀតដោយ GANZBERG បានធ្វើដំណើរមកកាន់ខេត្តពោធិ៍សាត់យើងហើយ ដោយមានវត្តមានតារាចម្រៀងល្បីៗជាច្រើនដូងចូលរួមកម្សាន្តច្រៀងរាំសប្បាយទាំង ២ ថ្ងៃ ដោយថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ នឹងមានវត្តមាន វី ឌីណែត វង្ស ដារ៉ារតនា គ្រី ថៃពៅ ឈីន រតនៈ ឃុន វុត្ថា ចំណែកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ នឹងមានកញ្ញា ពេជ្រ សោភា សុខ ស្រីនាង ទេព បូព្រឹក្ស ហ្សូណូ និង នី រតនា ដោយមានការផ្សាយបន្តផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ ដែលធ្វើឡើងនៅពហុកីឡដ្ឋានខេត្តក្នុងភូមិពាល ញែកពីរ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ការប្រគំតន្ត្រីអបអរដ៏ពិសេសនេះនឹងធ្វើឡើងចំនួន ៧ ទីតាំង និង ៥ ទីរួមខេត្តធំៗដូចជា៖
- សម្រាប់ថ្ងៃទី ២៤ និង ២៥ ខែឧសភា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
- សម្រាប់ថ្ងៃទី ៣១ ខែឧសភា និង ០១ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត តាកែវ
- សម្រាប់ថ្ងៃទី ០៨ និង ០៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ព្រៃវែង
- សម្រាប់ថ្ងៃទី ១៤ និង ១៥ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅក្នុងខេត្ត ពោធិ៍សាត់
- សម្រាប់ថ្ងៃទី ២១ និង ២២ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- សម្រាប់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅ ដឺ ព្រមៀ សេន ធ័រ សែនសុខ ភ្នំពេញ
- សម្រាប់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រ ភ្នំពេញ។

សូមចូលរួមអបអរសារទរស្រាបៀរ ហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕

ការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG
ការប្រគំតន្ត្រីខ្នាតយក្សរបស់ GANZBERG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]